ប្រាប់​ត​គ្នា​ផង! ​អភិបាល​ខេត្ត​កំពង់​ស្ពឺ ថា​ម៉ោង​៤​នេះ ជំនន់​ទឹក​ភ្លៀង​នឹង​ចូល​ដល់​ក្រុង​ច្បារមន​ទាំង​មូល​ហើយ​

222

​ឯកឧត្ដម វ៉ី សំណាង អភិបាល​ខេត្ត​កំពង់​ស្ពឺ ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម Facebook ​របស់​លោក​ថា​នៅ​ត្រឹម​ម៉ោង​៤​ល្ងាច​នេះ ​ទឹក​នឹង​ចូល​ដល់​ក្រុង​ច្បារមន ​និង​ផ្នែក​ខ្លះ​នៃ​ស្រុក​សំរោង​ទង​ហើយ។

​ឯកឧត្តម ​បាន​ប្រកាស​ថា​៖ ​សូម​គោរពជម្រាបជូនពុកម៉ែ​មាមីងបងប្អូនមេត្តាជ្រាបថានៅ 2 ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកមួយផ្នែក។ សេចក្តីដូចបានជម្រាបជូនខាងលើសូមពុកម៉ែមាមីងបងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ។ សូមអរគុណ!

Loading...