ក្ដៅ​ៗ ​រដ្ឋ​បាល​ខេត្ដ​កណ្ដាល ​ព្រមាន​ពី​ការ​លិច​លង់ ​បើ​ទឹក​បន្ដ​ឡើង​នៅ​ទំនប់​៧​មករា​

112

រដ្ឋបាល​ខេត្ត​កណ្ដាល ​នៅថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០២០​នេះ បាន​ចេញសេចក្ដី​ជូនដំណឹង​មួយ បញ្ជាក់​អំពី​ស្ថានភាពទឹកទំបន់៧មករា (កំពង់ទួល) និងស្ទឹងព្រែកត្នោត ដែល​នៅតែបន្ដ​ជន់ឡើងខ្លាំង​លើស​កម្រិតប្រកាសអាសន្ន។

រដ្ឋបាលខេត្តកណ្ដាល បានបង្ហាញថា ស្ទឹងព្រែកត្នោត ដែលធ្លាក់មកដល់ចំណុចសំណង់ទំបន់៧មករា (កំពង់ទួល) ដែលមកដល់ពេលនេះ ទឹកមានកម្រិតកម្ពស់ខាងក្រោយ កម្ពស់៩.២០ម៉ែត្រ លើសពីកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន (៧ម៉ែត្រ) ដែលបណ្ដាលឲ្យទំនប់សណ្ដរស្ទឹងទាំងសងខាងក្នុងភូមិសាស្ដ្ររដ្ឋបាលរាជធានីភ្នំពេញ មានកម្រិតកម្ពស់ទឹកហូរលើខ្នងទំនប់សណ្ដរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅស្រុកអង្គស្នួល ស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ មេត្ដាត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនេះ រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងរៀបចំផែនការអន្ដរាគមន៍ ដោយត្រៀមកម្លាំង ក្នុងការទប់ស្កាត់ និងត្រៀមទួលសុវត្ថិភាព ឲ្យបានច្បាស់លាស់៕

Loading...