អស្ចារ្យ​ខ្លាំង! ពិធី​ហែរ​ជំនូន​កំពូល​តារា ឱក សុគន្ធកញ្ញា ឡាន​ភ្ញៀវ​ទៅ​ចូលរួម ត្រូវ​តម្រង់​ជួរ​គ្នា

1442

ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស​បំផុត​ក្នុង​ជីវិត​របស់​កំពូល​តារា​ចម្រៀង​ស្រី​ប្រចាំ​ប្រទេស​កម្ពុជា ឱក សុគន្ធកញ្ញា ​និង​ប្អូន​ប្រុស​ម្ចាស់​ផលិតកម្ម​ហង្សមាស គឺ​លោក​អ៊ឹង សុខលី។

បើ​និយាយ​ពី​មុខ​មាត់ និង​កេរ្តិ៍​ឈ្មោះ​អ្នក​ទាំងពីរ​គឺ​មិន​ធម្មតា​ឡើយ ដូចនេះ​ពិធី​មង្គលការ​មាន​ទាំង​អ្នក​សិល្បៈ និង​អ្នក​ជំនួញ​ល្បី​ៗ​ជាច្រើន ហើយ​បើ​តាម​រូបភាព​ដែល​ឃើញ​កាលពី​ព្រឹក​មិញ​នេះ ឡាន​ភ្ញៀវ​ដែល​ទៅ​ពិធី​ហែរ​ជំនូន​តម្រង់​ជួរ​រាប់​រយ​ម៉ែត្រ នៅ​ឯ​ត្រើយ​ម្ខាង​សណ្ឋាគារ​សុខា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កាលពី​យប់មិញ មាន​ការ​បញ្ចេញ​ពី​តម្លៃ​គ្រឿង​អលង្ការ​ដែល​ម្ចាស់​បទ “យុត្តិធម៌​គ្មាន​សម្រាប់​អ្នក​ស្មោះ” ពាក់​ក្នុង​ពិធី​សូត្រមន្ត និង​ក្រុង​ពាលី មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ ហើយ​ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​ពិធី​សុទ្ធតែ​លំដាប់ VIP ទាំង​អស់​ទាំង​សម្អាង​ការ ថតរូប និង​កន្លែង​ប្រារព្ធ​ពិធី​ជាដើម៕

SHARE