មិន​ខុស​ពីកម្ពុជា ទឹក​ជំនន់​វៀតណាម​សម្លាប់​មនុស្ស ១៨ នាក់ និង​បាត់ខ្លួន​ច្រើននាក់​ទៀត

50

ព្យុះ​ភ្លៀង​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​លិច​ទាំង​ដំបូល​ផ្ទះ​សម្បែង​នៅ​វៀតណាម បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៨ នាក់ និង​ជា​ច្រើន​នាក់​ទៀត​បាន​បាត់ខ្លួន នៅភាគ​កណ្តលវៀតណាម ខណៈ​ក្រុម​ជួយ​សង្រ្គោះ​​កំពុងដុត​ដៃ​ដុត​ជើង​​ស្រាវជ្រាវ​រក។

បើ​តាម​សេចក្តី​រាយការណ៍របស់​កាសែត Wionews ផ្ទះ​សម្បែង ១០ ម៉ឺន​ខ្នង​ត្រូវ​ទឹក​ជំនន់​ទឹក​ភ្លៀង​លេបត្របាក់​ម៉ត់ ហើយ​មនុស្ស​ប្រមាណ ៤៦ ០០០ ត្រូវ​ជម្លៀស​ខ្លួន​ទៅកាន់ទីទួល​មានសុវត្ថិភាព។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ប្រើ​ឧត្ថម្ភាគចក្រ​ជួយ​សង្រ្គោះ​អ្នកនេសាទ ៨ នាក់ លើ​ដែនសមុទ្រដែល​ត្រូវ​បោកបក់ស្ទើរ​បាត់បង់ជីវិត​ដោយកម្លាំង​ព្យុះ​នាខេត្ត ក្វាងទ្រី។

តំបន់ឆ្នេរ​ភាគកណ្តាល​វៀតណាម​ជា​ញឹក​ញាប់​តែងងាយ​រងគ្រោះ​​ដោយ​សារ​គ្រោះធម្មជាតិ នារដូវ​វស្សាចន្លោះ​ពី​ខែ​មិថុនា និងវិច្ឆិកា ដោយម្តងៗ​តែង​មាន​ការ​ខាតបង់ធ្ងន់ធ្ងរមិនដាច់៕

ដោយ៖ រតនា

ប្រភព៖ Wionews

Loading...