រន្ធត់! ឡាន​ក្រុង​ថៃ​ដឹក​​មនុស្ស​រាប់​សិប​នាក់ទៅវត្ត ត្រូវ​រថភ្លើង​បុក​ខ្ទេចម៉ត់ ស្លាប់ ២០ នាក់របួស ៣០

107

រថយន្ត​ក្រុង​មួួយនៅ​ថៃ​ដែល​បាន​ដឹក​មនុស្ស​រាប់សិប​នាក់​ទៅ​វត្ត បានបើក​បុក​ជាមួយ​រថភ្លើង​មួយទំហឹង ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ២០ នាក់​និង​រង​របួស​យ៉ាង​ហោចណាស់ ៣០ នាក់​នៅថ្ងៃ​អាទិត្យ​នេះ។ ហេតុការណ៍​នេះកើតឡើង​នៅ​ម៉ោង ៨ ព្រឹកក្បែរ​ស្ថានីយ៍រថភ្លើង Khlong Kwaeng Klan នៅ​ភាគ​ខាង​កើត​ក្រុង​បាំងកក។

បើ​តាម​ការ​ឲ្យ​ដឹង​ពីម​ន្រ្តី​ប៉ូលិស រថយន្ត​ក្រុង​នោះ​បាន​ដឹក​អ្នកដំណើរជា​ក​ម្មកររោងចក្រ ៦០ នាក់ តម្រង់​ទៅ​ពិធីបុណ្យ​មួយ​នៅ​វត្ត ដោយត្រូវ​ឆ្លង​កាត់ផ្លូវ​រថភ្លើង តែ​បែរ​ជា​មិនផុតត្រូវ​រថភ្លើង​បុក​មួយទំហឹងបះជើង​និង​ខ្ទេច​ស្ទើរ​មើល​មិនយល់។

ប្រភព​នៅកន្លែង​កើតហេតុ​បញ្ជាក់ថា កន្លែង​ផ្លូវ​ឆ្លងកាត់រថភ្លើង​មាន​ការ​ឲ្យ​សញ្ញា​ប្រាប់ដំណឹងដែរ តែ​ពុំ​មាន​របាំងបិទផ្លូវពេលរថភ្លើង​ធ្វើដំណើរមកដល់ ជាហេតុធ្វើ​ឲ្យ​កើតហេតុការណ៍ដ៏រន្ធត់នេះកើតឡើងតែម្តង៕

ប្រែស​ម្រួល៖ រតនា

ប្រភព៖ CNN

Loading...