Home បច្ចេកវិទ្យា សាហាវ! យន្តហោះ​​ថ្មី​លឿន​ជាង​សំឡេងពីរដង ដឹក​មនុស្ស​បាន ៨៨ នាក់ ហោះ​បាន​ចម្ងាយ​ជាង ៥ ពាន់គីឡូម៉ែត្រ​ប្រើពេល​តែ ៣ ម៉ោង​កន្លះ

សាហាវ! យន្តហោះ​​ថ្មី​លឿន​ជាង​សំឡេងពីរដង ដឹក​មនុស្ស​បាន ៨៨ នាក់ ហោះ​បាន​ចម្ងាយ​ជាង ៥ ពាន់គីឡូម៉ែត្រ​ប្រើពេល​តែ ៣ ម៉ោង​កន្លះ

157

ក្រុមហ៊ុន​អាកាសចរអាមេរិក​​​ទើប​បង្កើតថ្មី Boom ​បាន​បង្ហាញ​គំរូ​យន្តហោះល្បឿន​លឿន​ជាង​សំឡេង​ពីរដងឈ្មោះ​ XB-1 ដែល​អាច​ហោះហើរបាន​ចម្ងាយ​ផ្លូវ ៥ ៥៦៧ គីឡូម៉ែត្រ​ពោល​គឹ​ពីទីក្រុង​ញ៉ូវយ៉ក​ទៅក្រុង​ឡុងដ៏ដោយ​ប្រើ​ពេល​តែ ៣ ម៉ោង​កន្លះ​ប៉ុណ្ណោះ។

ក្រុមហ៊ុន Boom បាន​បញ្ជាក់​ថា​បើ​ការ​ផលិត​ទទួល​ជោគជ័យ​គ្មាន​ឧបសគ្គ យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ XB-1 នឹង​ហោះ​ហើរ​សាក​ល្បង​លើក​ដំបូង​នៅ​ឆ្នាំ​ក្រោយ ហើយ​ហោះហើរបម្រើ​សេវា​ពាណិជ្ជកម្ម​​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០២៩​។

យន្តហោះ​ប្រភេទ​នេះ បំពាក់​ម៉ាស៊ីន​យន្តហោះចម្បាំងអាមេរិក​ប្រភេទ J85-15 ដើម្បី​ឲ្យ​វា​បង្កើន​ល្បឿន​បាន​លឿន និង​អាច​ផ្ទុក​មនុស្ស​បាន ៨៨ នាក់ ធ្វើ​ដំណើរ​ជុំវិញពិភពលោក។

ក្រុមហ៊ុន Boom បញ្ជាក់​ថា XB-1 ជាស្នាដៃ​បច្ចេកវិទ្យា​ថ្មី​ផ្លាស់ប្តូរ​បទពិសោធន៍​​ធ្វើ​ដំណើរ​ផ្លូវ​អាកាស​លើ​ពិភព​លោក មក​ជា​ការ​ហោះហើរ​បែប​ល្បឿន​លឿន​ជាង​សំឡេង​ដល់ទៅពីរដង មិន​បាច់​ចំណាយ​ពេល​យូរ​ដូច​កាល​មុន​ពេល​ត្រូវ​ការ​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​មាន​ចម្ងាយ​ឆ្ងាយ​ដល់រាប់ពាន់គីឡូម៉ែត្រ៕

ប្រែសម្រួល៖ រតនា

ប្រភព៖ Dailymail

Loading...