រកណាបាន 5G ! គួរតែដល់ពេលហើយគ្នាយើង! ស្មាតហ្វូន Huawei nova 7 SE 5G តម្លៃត្រឹម $349

38

តើអ្នកនៅសោកសៅ បន្តស្តាយស្រណោះជាមួយនឹងទូរស័ព្ទចាស់ អ៊ីធឺណែតដើរយឺតដូចអណ្តើតដល់ណាទៀត? តោះសាកម្តងប្តូរយកស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G តម្លៃពិសេសត្រឹមតែ $349 ធានាថាដឹងតែពេញចិត្តស្តូកតែម្តង។

ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G ត្រូវបានក្រុមហ៊ុនហួវៃធ្វើកំណែអាប់ដេតសាហាវលើសពីតម្លៃ ទ្រទ្រង់បច្ចេកវិទ្យា5G បំពាក់កាមេរ៉ាក្រោយកម្រិតអាជីព4គ្រាប់ 64MP ភ្ជាប់មុខងារថ្មី វីដេអូ Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្តិតយកវីដេអូស៊ែលហ្វីភ្ជាប់ជាមួយនឹងវីដេអូទេសភាព ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ក្រាស់ (Crush) ឬ សត្វចិញ្ចឹម​ ហើយអាចហ្ស៊ូមបានរហូតដល់ 6X ថែមទៀតផង ពិតជាត្រូវម៉ាច់ចំពោះអ្នកចូលចិត្តធ្វើវីដេអូ Vlog លេង Tik Tok, ហ្វេសប៊ុក ឬ Instagram។ លើសពីនេះ វាអាចថតវីដេអូកម្រិត 4K និង ថតវីដេអូយឺត Slow-Mo កម្រិត 960 fps ច្បាស់ត្រជាក់ភ្នែក។ សម្រាប់ការថតរូបវិញកាន់តែអែម ដោយ Huawei nova 7 SE មានកាមេរ៉ាមេទំហំ 64MP ( High Resolution Lens, f/1.8) អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក។​ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode។​ កាមេរ៉ាទី2 ទំហំ 8MP (f/2.4) ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ​ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ។​ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល (f/2.4) ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។

Huawei nova 7 SE 5G មានកាមេរ៉ាមុខទម្លុះអេក្រង់ សម្រាប់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។​ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។​ Huawei nova 7 SE 5G ត្រូវបានរចនាឡើងដោយកញ្ចក់ 3D ស្រស់ស្អាតទាន់សម័យពណ៌ត្រូវចិត្តគឺ បៃតង ស្វាយ និង ទឹកប្រាក់ មានអេក្រង់ទំហំ 6.5” កម្រិតបង្ហាញ 2400×1080 ភិកស៊ែល ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 128GB មានថាមពលថ្ម 4000mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនដូចថាសហោះ Huawei SuperCharge 40W មាន​ស៊ីមពីរ ទ្រទ្រង់បច្ចេកវិទ្យា 5G។

សម្រាប់ការទាញយកកម្មវិធីល្បីៗដែលកំពុងពេញនិយមរួមមាន ABA, SmartNas, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម​ App Food Panda, Bloc Delivery, eGets ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress កម្មវិធីកក់ TADA, WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សទាន់ចិត្ត ហើយFree ទៀត តាមរយៈ Huawei AppGallery។ ក្រៅពី AppGallery ក្រុមហ៊ុនហួវៃនៅមាន​អាវុធពិសេសមួយទៀតគឺ Petal Search ដែលអាចដោនឡូតកម្មវិធី Apps និងហ្គេមល្បីៗ រាប់លានពីគ្រប់ទីកន្លែង ដោយសុវត្ថិភាពបំផុត ឧទាហរណ៍ Google Chrome, Google Map, YouTube, Facebook, Instagram, ហ្គេមល្បីៗដូចជា PubG, Mobile Legend តាមរយៈ Petal Search។

សរុបមកចាយលុយលើស្មាតហ្វូន ស៊េរីថ្មី Huawei nova 7 SE 5G តម្លៃត្រឹមតែ $349 ពិតជាមិនស្រណោះដៃ បានទាំងស្មាតហ្វូន 5G អ៊ីនធឺណែតដើរលឿន ថតរូបស្អាត ថតវីដេអូបានពីរប្លង់ ជួបជុំក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់៕

Loading...