realme 7 series កាមេរ៉ា 4គ្រាប់ 64MP និងសាកថ្មលឿន 65W SuperDart នឹងលក់ដំបូងនៅថ្ងៃទី ៩ ខែតុលានេះ កម្ម៉ង់ ទុកមុនឥឡូវនេះ ថែមជូនកាដូ អស់ស្ទះ !

317

នៅថ្ងៃទី9ខែតុលា realme ដែលជាអ្នកពេញនិយមផ្នែកបច្ចេកវិទ្យានឹងដាក់ប្រកាសផ្លូវការនូវrealme 7 pro និង realme 7 ដែលមានកាមេរ៉ា Sony 64MP Ultra Clear 4  គ្រាប់ ដែលធ្វើអោយអ្នកប្រើប្រាស់ចំណាយថវិកាតិចតែទទួលបាននូវបទពិសោធន៍ដែលនាំមកដោយបច្ចេកវិទ្យាសាកលឿន65W SuperDarts រួមជាមួយនឹងអេក្រង់ Super AMOLED ។ ឥឡូវនេះ រាល់អតិថិជនដែលបានធ្វើការបញ្ជាទិញទុកមុននូវrealme 7 series នៅតាមបណ្តាហាងនាៗ នឹងមានការថែមជូនកាដូពិសេសដូចជាដបទឹក កាសក្តោប កាបូបកីឡានិង លេខសុីមស្មាតធំហ្មង (12 សប្តាហ៍) ។

អ្វីដែលគួរអោយទន្ទឹមរង់ចាំនោះគឹ realme 7 pro បាននាំមកនូវបច្ចេកវិទ្យាពេញនិយមសាកលឿន65W SuperDart ដែលតែងតែមានបំពាក់តែនៅលើផលិតផលFlagship ដល់អ្នកប្រើប្រាស់ ដែលអាចសាកបាន13% ក្នុងរយៈពេល3នាទី និង100%ក្នុងរយៈពេល34នាទី ធ្វើអោយអ្នកប្រើប្រាស់មិនចាំបាច់រង់ចាំក្នុងការសាកថ្ម ។ អាចនិយាយបានថា ស្មាតហ្វូនដែលមានតម្លៃទាបជាង realme 7 Proគឺមិនមានការសាកលឿនដូច realme 7 Pro នោះទេ ហើយស្មាតហ្វូនដែលមានការសាកថ្មលឿនដូច realme 7 Proគឺមិនមានតម្លៃទាបដូចrealme 7 pro នោះដែរ។

realme 7 Pro ដែលមានបំពាក់កាមេរ៉ាSony 64MP Ultra Clear 4 គ្រាប់មិនត្រឹមតែអាចថតបានដូចអ្នកជំនាញ ថែមទាំងមានមុខងារ ​Filters ជាច្រើនទៀតធ្វើអោយការថតរូបកាន់តែអស្ចារ្យ។ យើងអាចផ្តិតយកទេសភាពពេលយប់ជាមួយមុខងារ Pro Nightscape និង មុខងារ ​Starry Mode បន្ថែមពីនេះ realme 7 Series មានមុខងារ night filters ចំនួន ៣ ដូចជា Cyber Punk, Flamingo, Modern Gold មុខងារ AI Color Portait នឹងសម្គាល់មនុស្សឬវត្ថុ ឲ្យរក្សាពណ៌នៅដដែល ហើយធ្វើឲ្យផ្ទៃខាងក្រោយក្លាយជាពណ៌សខ្មៅ ទោះជាអ្នកមិនចេះថតរូបក៏អាចថតចេញ បានដូចអ្នកជំនាញផងដែរ។

បន្ថែមជាមួយនឹង អេក្រង់ Super AMOLED និងបាសសម្លេង ២គ្រាប់ Dolby Atmos  realmeគឺជាជម្រើសល្អបំផុតសម្រាប់យុវវ័យដែលចូលចិត្តថតរូប និងការសាកថ្មលឿន។

សម្រាប់ Gamer វិញ realme 7 គឺជាជម្រើសល្អបំផុត ។ ដោយវាមានបំពាក់នូវកាមេរ៉ា Sony 64MP Ultra Clear 4  គ្រាប់ បន្ទះឈីបHelio G95 របស់​ Media Tek​ដែលប្រកាសដំបូងគេក្នុងពិភពលោក​ បាននាំនូវបទពិសោធន៍លឿនបំផុតដល់អ្នកប្រើប្រាស់ ថែមទាំងមានអេក្រង់កម្រិត90Hz មិនថាលេងFacebook មើលវីដេអូ ឬក៏លេងហ្គេម គឺតែងតែធ្វើអោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍មើលយ៉ាងរលូន ។

បន្ថែមជាមួយនឹង ថាមពលថ្ម5000mAh និងបច្ចេកវិទ្យាសាកថ្ម30W Dart ធ្វើអោយអ្នកប្រកួតហ្គេមមិនមានការបារម្មណ៍ឡើយ ។ជាមួយគ្នានេះដែរ realme 7 គឺជាស្មាតហ្វូនដែលត្រូវបាន MLBB ណែនាំសម្រាប់ការប្រកួត City Tournament ជួយអោយលោកអ្នក ងាយស្រួលក្នុងការទទួលបានជ័យជំនះ ។

realme ក្នុងនាមជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាដែលតែងតែឆ្ពោះទៅមុខ realme 7 series បានបំពាក់នូវបច្ចេកវិទ្យាជាច្រើនដែលតែងតែមានបំពាក់តែនៅលើផលិតផលFlagship និងជាស្មាតហ្វូនដែលជាជម្រើសល្អបំផុតក្នុងជួរតម្លៃដូចគ្នា សូមកុំអោយរំលងអោយសោះ។

Loading...