មិនធម្មតា! រថយន្ត Rolls Royce ដាក់លក់តម្រៀបជួរគ្នានៅភ្នំពេញ ទោះមានតម្លៃដល់រាប់សែនដុល្លារ

87

រថយន្ត Rolls Royce ដែល​គេ​ចាត់​ទុក​ថា​ជា​លំដាប់​រថយន្ត​សម្រាប់​អភិជន ត្រូវ​បាន​ដាក់​លក់​តម្រៀប​ជួរ​គ្នា​នៅ​តាម​ហាង​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ។ ជាក់​ស្ដែង HL 99 បាន​បង្ហោះ​លក់​រថយន្ត Rolls Royce ៤គ្រឿង​នៅ​មុខ​ហាង​តែ​ម្ដង។

រថយន្ត Rolls Royce ទាំង​នេះ ជា​ប្រភេទ​មួយ​ទឹក​នៅ​ស្រុក​ខ្មែរ​មាន​ផ្លាក​លេខ​ស្រាប់ ដែល​មាន​តម្លៃ​ប្រហាក់​ប្រហែល ២០​ម៉ឺន ទៅ ៣០​ម៉ឺន​ដុល្លារ។ អ្នក​ដែល​បាន​ឃើញ ការ​បង្ហោះ​លក់​រថយន្ត​ទាំង​នេះ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង ព្រោះ​វា​មាន​តម្លៃ​ថ្លៃ តែ​មាន​លក់​ច្រើន​លើ​ទីផ្សារ​កម្ពុជា។

Loading...