បាក់បង្គោលភ្លើងអស់ ១៦ដើមនៅកំបូល ដោយសារភ្លៀងខ្លាំងម្សិលមិញនេះ

1106

ភ្លៀង​ខ្លាំង​កាល​ពី​ល្ងាច​ថ្ងៃ​ទី៤ ខែ​មិថុនា បាន​បណ្ដាល​ឱ្យ​បាក់​បង្គោល​ភ្លើង​អស់ ១៦ដើម និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ២​ដើម​ផ្សេង​ទៀត។ ហេតុការណ៍​នេះ កើត​ឡើង​នៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល ហើយ​ប្រជាជន​នៅ​តំបន់​នោះ​ប្រហែល​ជា​គ្មាន​អគ្គិសនី​ប្រើ​ប្រាស់​រហូត​ដល់​ល្ងាច។

ទោះ​បី​មាន​ការ​បាក់​បង្គោល​បន្ត​បន្ទាប់​ក្ដី ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ។ នៅ​ឆ្នាំ​នេះ កម្ពុជា​ក៏​បាន​រង​ឥទ្ធិពល El Nino ដែល​ធ្វើ​ឱ្យ​មាន​ខ្យល់​ខ្លាំង ហើយ​មាន​រន្ទះ​កាច​សាហាវ៕ ​