ករណី​ប៉ូលិស​បាញ់​គេ​ទៀត​ហើយ ​ជន​សង្ស័យ​បាញ់​ជាង​កាត់​សក់​នៅ​ទួល​គោក ជា​មន្ត្រី​ប៉ូលិស​

400

​ជនសង្ស័យ​បាញ់​សម្លាប់ជាងកាត់សក់នៅ​ជិតសាលា​រៀនទួលគោក ​នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២០ ត្រូវ​បានគេស្គាល់អត្តសញ្ញាណហើយ។ ជនសង្ស័យរូបនេះ ជាមន្ត្រី​នគរបាល​នៃស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ។

ទន្ទឹមនឹងការកំណត់អត្តសញ្ញាណជនសង្ស័យបានហើយនោះ កម្លាំងសមត្ថកិច្ចកំពុងបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅចាប់ខ្លួនជនសង្ស័យចិត្តគ្មានក្តីមេត្តារូបនេះផងដែរ។

សូមបញ្ជាក់ថា នៅម៉ោងជាង១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់ជាជាងកាត់សក់ ត្រូវបានអ្នកជិតខាងបាញ់មួយគ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន ស្ថិតនៅចំហៀងសាលារៀនទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជនរងគ្រោះមានឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មានមុខរបរកាត់សក់។ ការស្លាប់របស់ជនរងគ្រោះ បន្សល់កូនស្រី៤នាក់នៅតូចៗនៅឡើយឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ។ កូនស្រីទី១ អាយុ១១ឆ្នាំ, កូនស្រីទី២ អាយុ ៩ឆ្នាំ, កូនស្រីទី៣ អាយុ៥ឆ្នាំ, កូនស្រីទី៤ អាយុ១ឆ្នាំ។

នៅកន្លែងកើតហេតុមានការសង្វេគចិត្តជាខ្លាំង។ ភរិយា និងកូនៗ ព្រមទាំងឪពុកម្តាយ បងប្អូនសាច់ញាតិជនរងគ្រោះ បានយំសោកបោកខ្លួនស្តាយស្រណោះជនរងគ្រោះ។

Loading...