សត្វ​ប្រវឹកព្រៃជាង ៥០០ ក្បាល​លួច​ដឹក​តាម​ឡាន ខ.ម ពី​ថៃ ប្រុង​យក​ទៅលក់​នៅភ្នំពេញ ត្រូវ​ស្ទាក់ចាប់បាន

101

ជន​ល្មើស​ ២ នាក់ ដែល​បាន​ប្រើ​រថយន្តម៉ាក​ឡង់​គ្រី​ស័​រពណ៌ត្រេអ៊ីពាក់ស្លាកលេខ ខ.ម.2-6158 មួយគ្រឿង​ដឹក​សត្វប្រវឹក​ដឹក​​ព្រៃ​ចំនួន ៥៥៣​ក្បាល ខុសច្បាប់​យក​ទៅលក់ ត្រូវ​កម្លាំង​សមត្ថកិច្ចខេត្តសៀមរាប​ចាប់ស្ទាក់បានទាន់ពេល​នៅ​​ត្រង់​ចំណុច​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាល​ពី​វេលានៅ​វេលា​ម៉ោង​ ១២​ កន្លះ​រំលង​អាធ្រាត្យ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០។

តាម​ការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា សត្វ​ប្រវឹក​ព្រៃ​ទាំងនេះ ត្រូវ​បាន​ពួក​គេ​លួច​នាំ​ចូល​មក​ពី​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បំ​រ៉ុ​ង​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​។ ចំណែកឯ​សត្វ​ប្រវឹក​ដែល​រឹបអូសបាន នឹង​ត្រូវ​យក​ទៅ​ប្រលែង​នៅ​សហគមន៍​បឹង​ឈូក ក្នុងស្រុក​បន្ទាយស្រី ដែល​ជា​ទីកន្លែង​មានការ​យាមកាម​តឹងតែង សុវត្ថិភាព​សម្រាប់សត្វ​ប្រវឹក​ទាំងអស់នេះ៕

Loading...