ដល់ក! គ្រឿងញៀន ២០ កញ្ចប់​កប់ក្នុង​គំនរសំរាម ពលរដ្ឋ​រកឃើញប្រគល់​ឲ្យ​សមត្ថកិច្ច

96

ពលរដ្ឋ​បាន​ប្រគល់​គ្រឿង​កញ្ចប់គ្រឿង​ញៀន​ទៅ​ដល់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយ​រកឃើញអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថៃ្ងទី២៥ ខែកញ្ញា ឆាំ្ន២០២០ វេលាម៉ោង១៩និង០០នាទី ក្រោយ​រកឃើញកប់ក្នុង​គំនរសំរាមត្រង់​ចំណុចមុខផ្ទះលេខ 351 ផ្លូវ286 ក្រុម18 ភូមិ03 សង្កាត់​អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពញ។

វត្ថុតាងដែលបានចាប់យករួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន20កញ្ចប់, ទ្រុងដែកចំនួនពីរ សម្រាប់ដាក់ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន។ នៅថៃ្ងទី២៥ ខែកញ្ញា ឆាំ្ន២០២០ វេលាម៉ោង១៩និង០០នាទី ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា បានប្រទះឃើញបាវគីប ខោអាវចំនួនមួយ សង្ស័យថាមានលាក់ទុកគ្រឿងញៀននៅក្នុងនោះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះទៅ ដល់កន្លែងកើតហេតុ ហើយបានធ្វើការឆែកឆេរក្នុងបាវ រកឃើញក្រាមពណ៌សថ្លាចំនួន20កញ្ចប់ សង្ស័យជាគ្រឿងញៀន ដាក់ក្នុងទ្រុងដែកចំនួនពីរ បន្ទាប់ពីការត្រួតពិនិត្យឆែកឆេរ វត្ថុតាងទាំងអស់ សមត្ថកិច្ចបានបញ្ចូនទៅរក្សារទុកនៅការិយាល័យប្រឆាំងគ្រឿងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

Loading...