Home បច្ចេកវិទ្យា កប់! iPhone 12 មុន​បង្ហាញ​ខ្លួន​ផ្លូវ​ការ បែកធ្លាយ​តម្លៃល្មម​ទិញ​ប្រើ

កប់! iPhone 12 មុន​បង្ហាញ​ខ្លួន​ផ្លូវ​ការ បែកធ្លាយ​តម្លៃល្មម​ទិញ​ប្រើ

10120

ខណៈ​ដែល​វត្តមាន iPhone 12 ស៊េរីថ្មី​ កំពុង​តែ​លេច​ឮ​ថា​នឹង​ជិត​បង្ហាញ​ខ្លួន ស្រាប់​តែ​ពេល​នេះ​បាន​បែកធ្លាយ​តម្លៃ​តាម​ម៉ូដែល​នីមួយៗ​ឡើង​ផ្អើល​ព្រោងព្រាត​បាត់ទៅហើយ។

iPhone ជំនាន់ចុង​ក្រោយ​នេះ រំពឹង​ថា​នឹង​មាន ៤ ម៉ូដែល​ដូចជា iPhone 12 អេក្រង់ ៥,៤ អ៊ីញ, iPhone 12 Max/Pro អេក្រង់ ៦,១ អ៊ីញ និង iPhone 12 Pro Max អេក្រង់ ៦,៧ អ៊ីញ។

iPhone 12

ទំហំ 64GB តម្លៃ ៦៩៩ ដុល្លារ
128GB តម្លៃ ៧៤៩ ដុល្លារ
258GB តម្លៃ ៨៤៩ ដុល្លារ

iPhone 12 Max

ទំហំ 64GB តម្លៃ ៧៩៩ ដុល្លារ
128GB តម្លៃ ៨៤៩ ដុល្លារ
256GB តម្លៃ ៩៤៩ ដុល្លារ

iPhone 12 Pro

ទំហំ 128GB តម្លៃ ១ ០៤៩ ដុល្លារ
256GB តម្លៃ ១ ១៤៩ ដុល្លារ
512GB តម្លៃ ១ ៣៤៩ ដុល្លារ

iPhone 12 Pro Max

128GB តម្លៃ ១ ១៤៩ ដុល្លារ
256GB តម្លៃ ១ ២៤៩ ដុល្លារ
512GB តម្លៃ ១ ៤៤៩ ដុល្លារ។

បើ​តាម​ព័ត៌មាន​បែកធ្លាយ​ហូរហែរ​មកនេះ​ iPhone 12 ស៊េរីថ្មី​នឹង​បំពាក់បច្ចេកវិទ្យាអ៊ីនធឺណីត​ជំនាន់ចុង​ក្រោយ 5G ហើយ​មាន​រូបរាងស្រដៀង​គ្នា​ទៅ​នឹង​ត្រកូល iPhone 11 ដែរ តែ​ផ្នែកគែម​របស់វា​យក​លំនាំ​តាម iPhone 5 និង​មានក្បាល​ឆក (Notch) រាងតូចជាងមុន។

iPhone 12 នឹង​បំពាក់ឈីប​ប្រភេទ A14 Bionic រួម​នឹង​បច្ចេកវិទ្យា​កាមេរ៉ាឆ្លាតវៃ LiDAR ថ្មី​ជំនាញ​ខាង​ផ្តិតរូបល្អ​ឥតខ្ចោះថែមទៀតផង៕

ដោយ៖ រតនា

Loading...