ចប់ហើយ! ប៉ូលិស​វៀតណាម រឹបអូស​បាន​ស្រោមអនាម័យ​ប្រើរួចកែច្នៃដាក់លក់លើទីផ្សារ​ដល់ ៣០ ម៉ឺន​ស្រោម

29

ប៉ូលិស​វៀតណាម បាន​ចុះបង្រ្កាប​និង​រឹបអូស​ស្រោមអនាម័យ​ប្រើរួចហើយកែច្នៃដាក់លក់ចំនួន ៣០ ម៉ឺន​ស្រោម នៅ​ខេត្ត ប៊ិញ ឌួង ភាគខាងត្បូង​ប្រទេសវៀតណាម។ នេះ​បើ​តាម​សារព័ត៌មាន The New York Times។

ម​ន្រ្តីប៉ូលិស​បាន​ចាប់ខ្លួន​ស្រ្តី​ម្នាក់ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​ចរាចរណ៍​ដាក់លក់​ស្រោម​អនាម័យប្រើរួចនិង​កែច្នៃដាក់លក់​រាប់ម៉ឺន​ស្រោម​នេះ។ បើ​តាមការសារភាព​របស់ស្រ្តី​រូបនេះ បានបង្ហាញ​ថា​នាង​បានទទួល​បញ្ជា​ទិញស្រោមអនាម័យ​កែច្នៃ​នេះ​រៀងរាល់ខែពី​មនុស្ស​ម្នាក់មិនស្គាក់អត្តសញ្ញាណ ដោយទទួល​ក​ម្រៃបាន ១៧ សេនសម្រាប់ស្រោមអនាម័យ ១ គីឡូក្រាមដែល​នាង​កែច្នៃ។

ស្រ្តី​រូបនេះ​ប្រាប់ប៉ូលិស​ថា ស្រោម​អនាម័យ​ប្រើរួចទាំងអស់ នាង​យក​ទៅកែច្នៃឡើងវិញដោយការ​ស្ងោរ សម្ងួត និងធ្វើ​ឲ្យ​វា​មានរូបរាង​ដូចថ្មីឡើង​វិញ។ យ៉ាងណាមិញ​ពុំ​មានប្រភព​អាច​បញ្ជាក់បាន​ទេថា​ តើ​ស្រ្តី​រូបនេះ​បានលក់​ស្រោមអនាម័យ​ប្រើរួចហើយកែច្នៃលក់មកទល់ពេលនេះប៉ុន្មាននៅឡើយទេ៕

ប្រែសម្រួល៖ រតនា

ប្រភព៖ The New York Times

Loading...