កម្ពុជា​ត្រៀម​​ប្រាក់ ៣០ ម៉ឺនដុល្លារ​សាងសង់​មន្ទីរពិសោធន៍​កូវីដ ១៩ ធំមួយ​​នៅសៀមរាបឆាប់ៗ

73

រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ចំណាយ​ប្រាក់​ប្រមាណ ៣០ ម៉ឹនដុល្លារ ដើម្បី​សាងសង់​មន្ទីរពិសោធន៍ធ្វើតេស្ត​វីរុស​កូវីដ ១៩ ថ្មី​មួយ​នៅ​ខេត្តសៀមរាប ដើម្បី​អាចឲ្យ​ក្រុម​គ្រូពេទ្យ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​រាតត្បាតសាសកលទាន់ពេលវេលានិង​កាន់តែ​មានប្រសិទ្ធភាព។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខណៈពេល​ចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់អគារមន្ទីរពិសោធន៍តំបន់ធ្វើតេស្ដរកមេរោគកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាល​ពី​នៅល្ងាចថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ ម្សិលមិញ។

បើ​តាម​ការ​បញ្ជាក់ពីលោក ម៉ម ប៊ុនហេង បច្ចុប្បន្ន​នេះ​កម្ពុជាក៏​ មានមន្ទីរពិសោធន៍រកមេរោគកូវីដ-១៩ មួយ​រួច​ហើយ​នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែ​ជា​ខ្នាតតូចនិងធ្វើតេស្តបានតិច ដែល​ហេតុ​នេះ​ហើយ​ទើប​រដ្ឋាភិបាល​ត្រៀម​ប្រាក់ដល់​ទៅ ៣០ ម៉ឺនដុល្លារ ដើម្បីសាងសង់មន្ទីរពិសោធន៍​ធំថ្មី​មួយទៀត។

មន្ទីរពិសោធន៍ថ្មីនេះ អាចធ្វើតេស្ដរកមេរោគកូវីដ-១៩ បានលឿន និងច្រើននាក់ក្នុងមួយថ្ងៃៗ។ហើយក្រសួងបានត្រៀមបំពាក់នូវម៉ាស៊ីនពិសោធន៍ PRC ឱ្យមានលក្ខណៈជាមន្ទីរពិសោធន៍ស្តង់ដារ ក្នុងការពិនិត្យធ្វើតេស្ដរកមេរោគកូវីដ-១៩ និងរកមេរោគនៃជំងឺឆ្លងផ្សេងៗទៀត។

លើស​ពី​នេះ​រដ្ឋាភិបាល​ក៏គ្រោង​នឹង​សាងសង់មន្ទីរពិសោធន៍​ថ្មី ២ បន្ថែមទៀត​ដោយមួយ​នៅបាត់ដំបងនិង​មួយទៀត​នៅខេត្តព្រះសីហនុ ដោយទីតាំងសាងសង់ខាងក្រសួងបាន​ពិនិត្យ​មើលរួចរាល់ហើយ៕

Loading...