រមាំងកម្រ​និង​ជិត​ផុតពូជលើលោក ៤ ក្បាល កាមេរ៉ាស្វ័យប្រវត្តិ​ថត​បាន​នៅដែនជម្រក​សត្វ​ព្រៃ​កម្ពុជា

61

​រមាំងដែល​ជា​សត្វ​ក្រមនិង​កំពុង​ប្រឈមនឹង​ការ​ផុត​ពូជ​ ៤ ក្បាល ត្រូវ​បាន​ក្រុម​អ្នក​អភិរក្សសត្វ​ព្រៃ​នៃ​អង្គ​ការ WWF ប្រើម៉ា​ស៊ីន​ថត​ស្វ័យ​ប្រវិត្ត​ថត​បាន​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សំបូរនៃ​តំបន់​ទេស​ភាព​ព្រៃ​លិ​ច​​ទឹក​មេគង្គ​​​នៃខេត្ត​ក្រចេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មានជាតិ។

សេចក្តីប្រកាសព័ត៌មានរបស់ អង្គ​ការ WWF បានបញ្ជាក់ថា ក្រុ​ម​អ្នក​អភិរក្ស​បានបង្ហា​ញ​​​ក្តី​​រំ​ភើប​រី​ករាយ​​ ខណៈពួកគេកំពុងពិនិត្យមើល​រូប​ភាពដ៏​កម្រ​នៃវត្តមានរបស់​សត្វ​រមាំង​ញី​ពេ​ញ​​​​វ័យចំនួន​បី​ក្បាល និង​រមាំង​ជំទង់​មួយ​ក្បាល​ កំពុងរស់នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ​ ក្នុង​ចំ​​​ណោម​រូប​ថតសរុប​ចំនួន ១.៧១០ សន្លឹក​ ថតបានក្នុងចន្លោះ​ខែ​សីហាដល់​ខែ​កញ្ញា​នេះ ដោ​យ​ការពង្រាយ​ម៉ា​ស៊ីន​ថតរូប​ស្វ័យ​ប្រ​វត្តិ​​នៅតាម​ទី​តាំង​ផ្សេង​ៗ​គ្នា​ក្នុង​ដែន​ជម្រក​ ​ដែល​មា​ន​ផ្ទៃ​ដី​ស​រុប​ចំនួន ៥០.០៩៣ ហិកតា​។

ការ​ស្រាវជ្រាវនិង​តាម​ដាន​​សត្វ​ព្រៃ​ដោយម៉ា​ស៊ីន​ថត​ស្វ័យ​ប្រវត្តិ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​​​ជាកិ​ច្ចសហការ​រួម​គ្នា​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​និង​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ស​ហគមន៍​ព្រៃ​ឈើ​ បុគ្គលិក​អង្គ​ការWWF និង​សមាជិក​ក្រុម​ល្បាត​សហគមន៍​ ក្រោម​ការ​ឧបត្ថ​ម្ភ​ថ​វិកា​ដោយ​អង្គ​ការ WWF-ប៊ែល​ហ្សិក និង​ទី​ភ្នាក់​ងារ​ស្វីស​សម្រាប់​ការ​អភិវឌ្ឍ​និង​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​​ការ​ (SDC)។

អ្នក​វិទ្យាសាស្ត្រ​នៃ​អង្គ​ការ​ជ WWF បាន​ពិពណ៌​នា​ការ​ផ្តិត​រូ​បភាព​រ​ប​ស់​ស​ត្វ​រ​មាំ​ង​បា​ន​ម៉ា​ស៊ី​ន​​ថត​​ស្វ័យ​ប្រវ​ត្តិ​​នេះថា ជា​របក​គំហើញ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​អភិរក្ស​ក្នុង​តំបន់​ទេស​ភា​ព​​​មេ​គង្គ​។ ក្រៅ​ពី​​សត្វ​រមាំង​ ម៉ា​ស៊ីន​ថត​ស្វ័យ​ប្រវិត្ត​ក៏​ផ្តិតបាននូវ​រូប​ភាព​សត្វ​ឈ្លូស ជ្រូក​ព្រៃ​ សំ​ពោ​ច​​វល្លិ៍ សំពោចក្រអូប​ ព្រម​ទាំង​​ប្រភេទ​សត្វ​បក្សីមាឌ​ធំសំខាន់ៗមួយចំនួនទៀត ​ដូច​ជា​សត្វ​ក្ងោ​ក​បៃ​តង​ និង​​ត្រដក់​តូច​ជា​ដើម​។

សត្វរមាំងត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ទាំងនៅ​ក្នុ​ង​ច្បា​ប់​ព្រៃ​​​​​​ឈើ​របស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ វត្តមា​ន​នៃ​ស​ត្វ​រ​មាំ​ងដែលជា ប្រភេទសត្វកម្រនៅលើពិភពលោកនេះក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា បា​ន​​បញ្ជាក់ថាពីប្រសិទ្ធភាពនៃការ ការពារនិងអភិរក្ស និងការទប់​ស្កាត់ប​ទល្មើស​ធន​ធា​ន​ធ​ម្ម​ជា​តិ​ជាពិសេសការបទល្មើសនៃការបរបាញ់សត្វ និងការដាក់អន្ទាក់សត្វព្រៃ៕

Loading...