សង្ឃ​មួយ​អង្គ ​ដុត​ខ្លួន​ឯង​ធ្វើ​អត្តឃាត ​នៅ​ក្រុង​បាត់​ដំបង​

379

ព្រះសង្ឃ​មួយ​អង្គ ដែល​ទើប​​មក​ស្នាក់នៅ​ក្នុង​ទី​អារាម​វត្ត​កណ្តាលស្ថិត​ក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបងបាន​​សម្រេច​​ចិត្ត​ធ្វើ​អត្ត​ឃាត​ខ្លួនឯង​ ដោយ​ការ​ដុត​ព្រះកាយ ហើយ​សុគត​ភ្លាមៗ​ នៅ​ក្នុង​បន្ទប់។​ហេតុការណ៍​ខាង​លើ​​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារតែ​ព្រះចៅ​អធិ​ការ​វត្ត ឃើញ​ផ្សែងហុយ​ចេញពី​បន្ទប់​។

​ករណី​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង១១​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ ដោយសារ​តែ​មាន​ព្រះអង្គ​ដទៃ​ទៀត​បាន​ឃើញ​មាន​ផ្សែង​ហុយ​ចេញពី​បន្ទប់​ខាងលើ​ជាន់​ទី​១ នៃ​អគារ​លេខ​២ ទើប ​ស្រែកហៅ​ឲ្យ​ជួយ​គ្នា និង​ឲ្យ​​ឡើង​ទៅ​មើល ប៉ុន្តែ​ចៃដន្យ​អី​បន្ទប់​នោះ ​ត្រូវ​បាន​ដាក់​គន្លឹះ​ពី​ខាងក្នុង​ជាប់​។​

​បើតាម​សង្ឃដីកា​របស់​ព្រះចៅ​អធិការ​វត្ត​កណ្តាល ព្រះនាម កែវ សំពង់ បាន​ឲ្យ​ដឹង​ថា ក្រោយពី​គាស់​ទ្វារ​បន្ទប់​រួចមក ក៏​ប្រទះឃើញ​ព្រះសង្ឃ​១​អង្គ​សុគត​នៅ​លើ​គ្រែ​បាត់​ទៅ​ហើយ ដោយ​មិន​អាច​សង្គ្រោះ​បាន​ឡើយ ព្រោះ​រាងកាយ ​ត្រូវ​អណ្ដាតភ្លើង​ឆេះ​រោល​មើល​លែង​យល់​ទៅ​ហើយ។

ព្រះសង្ឃ​ដែល​បាន​ធ្វើ​អត្តឃាត​នេះ​ ព្រះនាម ហ៊ា​ត ហ៊ា​ក ព្រះ​ជន្ម​២៤​ព្រះវស្សា មាន​ស្រុកកំណើត​នៅ​ឃុំ​បា​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។ ដំបូង​ព្រះសង្ឃ​រង​គ្រោះ បាន​មក​ស្នាក់​ក្នុង​វត្ត​ប​ច្ឆា ហើយក៏​បន្ត​មក​ស្នាក់នៅ​​វត្ត​កណ្តាល​នេះ​ មាន​រយៈ​ពេល​ប្រមាណ​៥​ខែ​មក​ហើយ ដើម្បី​រៀន​នៅ​សាលា​ពុទ្ធិកៈ វិទ្យាល័យ អឺ​ង​ធួ​ង ( ក្នុង​ទី​អារាម វត្ត​ពោធិ​វាល )។​

Loading...