អាជ្ញាធរ ​កំពុង​សម្រួល​អ្នក​ទេសចរណ៍​ជាង​១​ពាន់​នាក់​ដែល​ជាប់​នៅ​កោះរ៉ុង​

102

​នៅ​ព្រឹក​ថ្ងៃ​ទី​២០​នេះ ​អាជ្ញាធរ​កំពុង​សម្រួល​យក​អ្នក​ទេសចរណ៍​ដែល​ជាប់​គាំង​នៅ​កោះរ៉ុង​ជាង​១​ពាន់​នាក់​នោះ​ចេញ​ពី​កោះ​ហើយ ​ក្រោយ​ពី​អាកាសធាតុ​បាន​ធូរ​ស្បើយ​បន្តិច។

​ភ្ញៀវទេសចរណ៍​ជាង​១​ពាន់​នាក់​កំពុង​ជាប់​នៅ​កោះរ៉ុង ​ដោយសារ​តែ​ខ្យល់​ព្យុះ​បោកបក់​ខ្លាំង ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ពី​កោះ​បាន​ឡើយ។ ដោយសារ​តែ​ថ្ងៃ​នេះ​ឃើញ​ថា​អាកាសធាតុ​បាន​ធូរ​ស្បើយ​បន្តិច ​ទើប​បាន​ជា​អាជ្ញាធរ​បាន​ចេញ​អូប័រ ​និង​ទូក​ជា​ច្រើន​គ្រឿង​ដើម្បី​ទៅ​យក​ពួកគេ​មក​ដី​គោក​វិញ​ហើយ។ គេ​មិន​ទាន់​អាច​ដឹង​បាន​ទេ​ថា ​តើ​ថ្ងៃ​នេះ​អាច​យក​ចេញ​​បាន​ទាំង​អស់​ឬ​យ៉ាង​ណា ​ព្រោះ​ត្រូវ​មើល​លើ​អាកាសធាតុ​ដែរ។

Loading...