ទឹក​ចិត្ត​ជប៉ុន​ល្អ​ណាស់! Honda ​ប្រកាស​រើស​កីឡាករ​មក​បង្ហាត់​អត់​យក​លុយ ហើយ​ឱ្យ​លុយ​ចាយ​វិញ​ថែម​ទៀត​

1808

លោក Honda ​បាន​ប្រកាស​រើស​កីឡាករ​កម្ពុជា ​មិន​ប្រកាន់​អាជីព​ឬ​មិន​អាជីព​ឡើយ ​ដើម្បី​យក​មក​បង្ហាត់​ដោយ​មិន​យក​លុយ ​ហើយ​ថែម​ទាំង​ឱ្យ​លុយ​ចាយ​ជា​ប្រចាំ​វិញ​ទៀត ​ប្រសិន​បើ​មាន​ចិត្ត​ចង់​ហាត់​រៀន​មែន។

Honda ​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា​៖ ខ្ញុំ​នឹង​ផ្តល់​ប្រាក់​ចំនួន​ ៥​ដុល្លា​ម្នាក់ ​តើ​មាន​អ្នក​ណា​ចង់​អោយ​ខ្ញុំ ​បង្រៀន​បាល់ទាត់​ដែរ​ឬ​ទេ?​ ប្រសិន​បើ​មាន​ សូម​ផ្ញើសារ​មក​ខ្ញុំ​ផង។ ប៉ុន្តែ​មាន​លក្ខខណ្ឌ​មួយ​ គឺ​សុំ​ចំពោះ​អ្នក​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ចង់​លេង​ជា​តំណាង​ប្រទេស​ដើម្បី​ចូល​រួម​ប្រកួត​វ៉លខាប់​តែ​ប៉ុណ្ណោះ។ ​ខ្ញុំ​នឹង​ធ្វើការ​ជ្រើសរើស​តាម​ការ​សម្រេច​របស់​ខ្ញុំ។​ ខ្ញុំ​នឹង​ធ្វើ​ការ​បង្រៀន​ដោយ​ផ្តល់​ជា​ថវិការ​ជូន។

Loading...