ក្ដៅ​ៗ ​ទូក​នេសាទ​មួយ​គ្រឿង ​លិច​កណ្ដាល​សមុទ្រ ​នៅ​កោះកុង ​បាត់​ខ្លួន​បុរស​ម្នាក់

103

ទូកនេសាទមួយគ្រឿង បានលិចក្នុងលំហសមុទ្រ បានបាត់ខ្លួនបុរសម្នាក់ និងជួយសង្គ្រោះបានម្នាក់ នៅខាងមុខភូមិចំការលើ ឃុំថ្មស។

អាជ្ញាធរខេត្តកោះកុងបានអោយដឹងថា នៅវេលាម៉ោង ១២:៣០នាទី ថ្ងៃ ទី ១៩ ខែកញ្ញា ឆ្នាំ២០២០ មានទូកនេសាទមួយគ្រឿង បានលិចក្នុងលំហសមុទ្រ. ខាងមុខភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ នៅលើទូកមានមនុស្សចំនួន ២នាក់ (ឪពុក និងកូន) ។


ក្នុងនោះអ្នកនេសាទដូចគ្នា បានជួយស្រង់ បានកូនម្នាក់រួចផុតពីគ្រោះថ្នាក់ តែនៅបាត់ខ្លួនឪពុករកមិនទាន់ឃើញ។ ជនរងគ្រោះ មានឈ្មោះ សាំង វឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ជាឪពុក រក ពុំ ទាន់ ឃើញ និងកូន ឈ្មោះ វឿន ចូច ភេទប្រុស អាយុ ១៩ ឆ្នាំ សង្គ្រោះ ទាន់ ពេល ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្ត ស្វែងរក ៕

Loading...