ក្ដៅ​ៗ ​សមត្ថកិច្ច​កំពុង​តាម​រក​ម្ចាស់​ឡាន Lexus ​ស្លាក​លេខ 2AQ-1213 ​រឿង​ដក​កាំភ្លើង​រក​បាញ់​គេ

1841

​សមត្ថកិច្ចកំពុងស្វែងរកម្ចាស់រថយន្ត Lexus ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-1213 ដែលពលរដ្ឋបង្ហោះលើ Facebook ដកកាំភ្លើងគំរាមបាញ់សម្លាប់តាមដងផ្លូវ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគិរី ឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ សមត្ថកិច្ចជំនាញរបស់លោកកំពុងតែតាមស្រាវជ្រាវស្វែងរកម្ចាស់រថយន្ត Lexus ពាក់ស្លាកលេខភ្នំពេញ 2AQ-1213 ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋបង្ហោះលើបណ្តាញ Facebook ថា ម្ចាស់រថយន្តនេះបានដកកាំភ្លើងគំរាមបាញ់សម្លាប់គេនៅតាមដងផ្លូវ ក្នុងក្រុងសែនមនោរម្យ។

ដោយឡែកលោក កាន់ ពេញ អធិការនគរបាលស្រុកសែនមនោរម្យ ក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា នៅពេលនេះសមត្ថកិច្ច កំពុងតែធ្វើការទំនាក់ទំនងទៅម្ចាស់គណនី Facebook ឈ្មោះ (Phalla Piseth) ដែលបានបង្ហោះសារខាងលើនេះ ដើម្បីសួរនាំឱ្យដឹងពីសាច់រឿង ឱ្យច្បាស់លាស់ចំពោះករណីរឿងនេះផងដែរ។

Loading...