អ្នកជំនួញវ័យក្មេង អ៊ន់ ធីតា រៀបចំសិក្ខាសាលាកក្រើកខេត្តស្វាយរៀងលើកដំបូង

1682

នារី​​ម្នាក់​ដែល​ធ្លាប់​តែ​ជា​បុគ្គលិក​ប្រាក់​ខែ ៣០០ដុល្លារ បាន​ប្ដូរ​វាសនា​ជិះ​ដល់​រថយន្ត​ទំនើប Roll Royces បន្ទាប់​ពី​ត្រូវ​ប៉ាន់​ជាមួយ​ជំនួញ​គ្រឿង​សម្អាង NNP។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ គឺ​អ្នក​ជំនួញវ័យ​ក្មេង​រូប​នេះ បាន​ឈាន​ដល់​ការ​ដឹក​នាំ​នារី​រាប់​រយ​នាក់ ឱ្យ​ចាប់​ផ្ដើម​ជំនួញ និង​រៀប​ចំ​សិក្ខាសាលា​ដ៏​ធំ​កក្រើក​លើក​ដំបូង​នៅ​ខេត្ត​ស្វាយរៀង។

មហាសិក្ខាសាលា​ដ៏​ធំ​មួយ​នេះ បាន​រៀប​ចំ​ឡើង​នៅ​សណ្ឋាគារ​វ៉ៃគោ នា​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយ​រៀង ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ ៤៥០​នាក់ សុទ្ធ​សឹង​ជា​ស្ត្រី​មាន​សមត្ថភាព​ក្នុង​ការ​រកស៊ី។ ចំពោះ​ការ​រៀប​ចំ​នូវ​មហាសិក្ខា​សាលា​នេះ​ឡើង គឺ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ ក៏​ដូច​ជា​គន្លឹះ​យុទ្ធសាស្ត្រ​ទី​ផ្សារ ក្នុង​គោល​បំណង​ឱ្យ​អ្នក​ចូល​រួម​ទាំង​អស់ ធ្វើ​ជំនួញ​កាន់​តែ​ជោគ​ជ័យ។

នៅ​មុខ​តំណាង​ចែក​ចាយ​ទាំង​អស់ អ្នក​នាង អ៊ន់ ធីតា ដែល​ជា​ម្ចាស់​ដេប៉ូ​ប្រចាំ​ខេត្ត​ស្វាយរៀង បាន​បញ្ជាក់​ប្រាប់​ថា ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជំនួញ​នេះ ត្រូវ​មាន​សកម្មភាព​ជា​និច្ច ហើយ​ត្រូវ​ខំ​ប្រឹង។ អ្វី​ដែល​សំខាន់ គឺ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គំនិត ហ៊ាន​ប្រថុយ ហ៊ាន​ធ្វើ ហ៊ាន​ប្រឈម​មុខ ទើប​អាច​ធ្វើ​ឱ្យ​ជំនួញ​មាន​ភាព​រឹង​មាំ។

ចំណែក​លោក​ស្រី ទ្រី ដាណា ជា​អគ្គនាយិកា​ក្រុមហ៊ុន ដាណា ទ្រី ខេម​បូឌា ត្រេនឌីង ខូអិលធីឌី ដែល​ចូល​រួម​ជា​គណៈអធិបតី បាន​ប្រាប់​ស្ត្រី​ទាំង​អស់​នៅ​ក្នុង​កម្មវិធី​មហាសិក្ខា​សាលា​ថា បើ​ចង់​មាន​បាន ចង់​ឱ្យ​អាជីវកម្ម​លូតលាស់​លឿន ត្រូវ​ដាក់​ចិត្ត គិត​លឿន ធ្វើ​លឿន។ អ្នក​ជំនួញ​ដ៏​ជោគ​ជ័យ​រូប​នេះ ក៏​បាន​ប្រាប់​ដែរ​ថា ធ្វើ​ជា​អ្នក​រក​ស៊ី ត្រូវ​មាន​ភាព​ស្មោះ​ត្រង់ កុំ​បំពាន កុំ​ជាន់​ពន្លិច​​អ្នក​ដទៃ រក​ស៊ី​ដោយ​គុណ​ធម៌ នោះ​អ្នក​នឹង​ទទួល​បាន​ជោគ​ជ័យ។

​​​

Loading...