អ្នកវិទ្យាសាស្រ្ត​ពិសោធន៍​ឃើញ​ថា ភពក្រៅប្រព័ន្ធព្រះអាទិត្យ​សម្បូររ៉ែពេជ្រមហាសាល​លើសផែនដីរាប់លាន​ដង

87

អ្នក​វិទ្យាសាស្រ្ត​មួយក្រុម​មកពីសាកលវិទ្យាល័យ Arizona State និង​ Chicago បាន​ធ្វើតេស្ត​គីមី​មួយ ហើយ​បាន​សន្និដ្ឋាន​ថា​បណ្តាភព​ជាច្រើន​នៅ​ក្រៅប្រព័ន្ធព្រះអាទិត្យ​​ ទំនង​ពោរពេញ​ទៅ​ដោយ​ប្រភព​រ៉ែពេជ្រច្រើនមហាសាល​លើស​ផែនដីរាប់លានដងឯណោះ។

បើតាម​ការ​អះអាងពី​ក្រុម​អ្នក​វិទ្យាសាស្រ្ត​អាមេរិក ផ្កាយ​ផ្សេងៗ​ខុស​ពី​ព្រះអាទិត្យ​មាន​សារធាតុ​កាបូន​ច្រើន​ខ្លាំង​ជាង​អុកហ្ស៊ីសែន នោះ​ភព​រណប​ផ្កាយ​ទាំង​នោះ​ជាច្រើន​នឹង​ពោរពេញទៅដោយរ៉ែពេជ្យ​ ដែល​នេះ​ខុសពីព្រះអាទិត្យ​ដែល​សម្បូរអុកហ្ស៊ីសែនច្រើនជាងកាបូន ធ្វើ​ឲ្យ​ភពរណបជាច្រើនរួមទាំងផែនដីដែរ​នោះមានប្រភពរ៉ែពេជ្យតិចតួចបំផុតត្រឹមតែ​ ០,០០១ ភាគរយ​ប៉ុណ្ណោះក្នុង​ស្នូល​ផែនដី។

ការសិក្សា​នោះ​បន្ថែម​ទៀត​ថា ភព​ដែល​សម្បូរ​ទៅដោយកាបូន​ច្រើន កម្តៅ​និង​សម្ពាធខ្ពស់​​នឹង​អាច​​ប្រែក្លាយសារធាតុ Silicon Carbide ដែល​មានប្រតិកម្មជាមួយទឹក ឲ្យ​បង្កើត​ជា​ពេជ្យតែម្តង។

យ៉ាង​ណា​មិញ​អ្នក​វិទ្យាសាស្រ្ត​នៅ​តែ​ដាក់ចម្ងល់ថា តើ​ភព​ក្រៅប្រព័ន្ធ​ព្រះអាទិត្យ​ដែល​បច្ចុប្បន្ន​អ្នកវិទ្យាសាស្រ្ត​ថតបាន​ដោយប្រើតេឡេស្កូបយក្សដូចជា Hubble របស់ NASA, TESS, និង Kepler រកឃើញប្រហែល ៤ ០០០ ថាតើ​ពួកវា​អាច​ឲ្យ​មនុស្ស​រស់​នៅ​បាន​ឬយ៉ាងណា។ ស្របពេល​នេះដែរ អង្គការណាសា ក៏បាន​វិនិយោគប្រាក់សន្ធឹក​ សិក្សា​ទៅ​លើ​ដុំ​អាចម៌ផ្កាយជាច្រើន ដើម្បីស្វែងរក​ប្រភពធនធាន​មានតម្លៃមហាសាលលើសអ្វី​ដែល​ផែនដីមានតិចតួច​នៅពេលបច្ចុប្បន្ន៕

ដោយ៖ រតនា

ប្រភព៖ weather

Loading...