វៀតណាម​បង្ហាញ​សញ្ញាវិជ្ជមាន គ្មាន​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី​ឡើយ​ថ្ងៃចន្ទនេះ

11

នៅ​ថ្ងៃ​ចន្ទ​នេះ វៀតណាម​ពុំ​មាន​អ្នក​ឆ្លងកូវីដ ១៩ ថ្មី​ឡើយ ដោយ​តួលេខ​អ្នក​ឆ្លង​សរុប​នៅ​ ១ ០៦៣ ករណី និង​ស្លាប់ ៣៥ នាក់ដដែលមកទល់ពេលនេះ។ នេះ​បើតាម​ទិន្នន័យ​ផ្តល់ដោយក្រសួងសុខាភិបាលវៀតណាម។

បច្ចុប្បន្ន​អ្នកជំងឺ ៩២៦ នាក់បាន​ព្យាបាល​ជាសះស្បើយ​ និង​បាន​អនុញាត​ឲ្យ​ចាកចេញពីមន្ទីរពេទ្យ នៅត្រឹម​ថ្ងៃ​ចន្ទនេះ ស្របពេល​មនុស្ស ៣៣ ៦០០ នាក់​កំពុង​ស្ថិត​ក្រោមការ​ដាក់ដោយឡែក​ ដើម្បី​ត្រួតពិនិត្យ​មើលរកកូវីដ ១៩៕

ប្រែសម្រួល៖ រតនា

ប្រភព៖ Xinhua

Loading...