ក្ដៅ​ៗ ​លទ្ធផល​សំណាក​ព្រះ​សង្ឈ​ទាំង​៤៦​អង្គ​នៅ​បាត់​ដំបង គ្មាន Covid-19 ​ទេ​

35

​បើ​តាម​ប្រភព​ពី​លោក​ស្រី ​ឱ វណ្ណឌីន ​បាន​បញ្ជាក់​ថា​ លទ្ធផលសំណាកបានបង្ហាញថា ព្រះ​សង្ឃ​៤៦​អង្គ ដែល​មានបញ្ហាសុខភាពនោះ មិនមានជំងឺកូវីដ១៩នោះទេ។


ព្រះសង្ឃ ៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ រយៈពេលប្រមាណជា ៥-៦ថ្ងៃកន្លងទៅនេះ បានអាពាធដោយលេចចេញព្រះអាការ:រោគដូចជា ក្តៅព្រះកាយ លេីសពី ៣៧.៥អង្សារសេ ក្អក និងហៀរសំបោរជាដើម។ តែក្នុងចំណោមព្រះសង្ឃកើតអាពាធនេះ ជាងពាក់កណ្តាល បានជាសះស្បេីយហើយ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។

Loading...