អាមេរិក ​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ជាង​៦​លាន​ដុល្លារ​ក្នុងវិស័យ​សុខភាព​ អប់រំ​ បរិស្ថាន​ និង​កសិកម្ម​

15

សហ​រដ្ឋ​អាមេរិក ​បាន​ផ្ដល់​ហិរញ្ញប្បទាន​បន្ថែម​ជាង​៦លាន​ដុល្លារ​ដល់​កម្ពុជា​ សម្រាប់​អនុវត្ត​កម្មវិធី​ក្នុង​វិស័យ​សុខភាព ​អប់រំ បរិស្ថាន និងកសិកម្ម។

កិច្ចព្រម​ព្រៀងបន្ថែមហិរញ្ញប្បទានចំនួន ៦.២៥លានដុល្លារអាមេរិក លើកិច្ច​ព្រមព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិការអភិវឌ្ឍន៍រវាង ​រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់​ឆ្នាំ​សារពើពន្ធ​២០១៩ ត្រូវ​បាន​ចុះ​ហត្ថលេខាដោយលោក ​ជិន ប៊ុនស៊ាន​ ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy ប្រធាន​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍។

 

Loading...