កូរ៉េ​ខាងត្បូង នឹង​បង្ហាញ​យន្តហោះ​បំបាំងកាយទំនើប​ផុត​លេខ​នៅឆ្នាំ ២០២១ ​ថ្លៃជាង F-35 របស់អាមេរិកទៀត

160

កូរ៉េ​ខាង​ត្បូង​ នឹង​បង្ហាញ​វត្តមាន​យន្តហោះ​បំបាំងកាយ​ KF-X ទំនើប​ផុត​លេខ​បំពាក់​បច្ចេកវិទ្យា​សម្បូរបែប​​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២១ ហើយ​នឹង​ធ្វើតេស្ត​ហោះហើរនៅឆ្នាំ ២០២២។

យន្តហោះ​បំបាំងកាយ​នេះ មាន​តម្លៃ​ថ្លៃ​ជាង​យន្តហោះចម្បាំងអាមេរិក F-35 ទៅទៀត ព្រោះ​វាជាយន្តហោះ​បំពាក់បច្ចេកវិទ្យាខ្ពស់ ដែល​មានមុខងារ​ជាច្រើន​អាច​ដំណើរការ​បាន​ ខុសពីយន្តហោះចម្បាំង​របស់បណ្តាប្រទេស​មហាអំណាចដទៃ។ គម្រោង​ផលិត​យន្តហោះនេះ រដ្ឋាភិបាល​កូរ៉េខាងត្បូងបាន​ចំណាយប្រាក់ ៧ ពាន់លានដុល្លារ​ ដើម្បី ឲ្យ​គម្រោង​នេះ​ជោគជ័យនៅឆ្នាំ ២០២១ និង ២០២២។

ឈ្មោះ KF-X របស់យន្តហោះកូរ៉េ​នេះ មក​ពីពាក្យ​ពេញជាភាសាអង់គ្លេសថា Korean Fighter eXperimental ដែល​មាន​ល្បឿន​អតិបរមាដល់ទៅ ២ ២៥៣ គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ​ហោះ​បាន​រយៈ​ចម្ងាយ ២ ៩០០ គីឡូម៉ែត្រ អាច​ទ្រទម្ងន់ហោះ​បាន ២៥ ៥៨០ គីឡូក្រាម។

ក្រុមហ៊ុន​ផលិតយន្តហោះចម្បាំង​កូរ៉េឈ្មោះ KAI អះអាងថា យន្តហោះបំបាំងកាយ​នេះ នឹង​អាច​ផលិតដោយ​ដាក់កន្លែង​អង្គុយសម្រាប់អ្នកបើកតែឯង និង​ជាជូួរ​បាន​ក្នុង​យន្តហោះ ហើយ​ថែមទាំង​បំពាក់កន្លែង​ផ្ទុកអាវុធពីក្រោម​ស្លាប​ទាំងសងខាង ឬ​សម្រាប់ធុងសាំង និង​អាចបំពាក់​មីស៊ីល​បាន​ ៤ គ្រាប់។

ពេល​ការ​ផលិត​ទ្រង់ទ្រាយធំ​ចាប់ផ្តើមលក្ខណៈ​ទ្រង់ទ្រាយធំ​ចំនួន ១២០ គ្រឿង​នៅឆ្នាំ ២០២៦ ទឹកប្រាក់ប្រហែលជាង ៨ ពាន់លាន​ដុល្លារ​ទៀត នឹងបន្ថែម​ចូល​គម្រោង​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​ទឹកប្រាក់សរុប​កើនដល់ជាង ១៥ ពាន់លានដុល្លារ៕

ប្រែសម្រួល៖ រតនា

ប្រភព៖ eurasiantimes

Loading...