ខ្លាំង! ចិន​វ៉ាដាច់អាមេរិក ជប៉ុន និង​អាល្លឺម៉ង់ ជាប់លេខ​ ១ មាន​អ្នកវិទ្យាសាស្រ្ត​ច្រើនជាងគេលើលោក

283

ចិន​ជា​ប្រទេស​ជាប់ចំណាត់ថ្នាក់លេខ​ ១ មាន​អត្ថបទ​បោះពុម្ព​ផ្នែកវិទ្យាសាស្រ្ត​ច្រើនជាងគេលើលោកពីចន្លោះឆ្នាំ ២០១៦ ដល់ ២០១៨ ដោយ​តាមពីក្រោយ​ដោយអាមេរិក​នៅចំណាត់ថ្នាក់លេខ ២ ខណៈ​អាល្លឺម៉ង់ជាប់លេខ ៣ និង​ជប៉ុនលេខ ៤ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍របស់វិទ្យាស្ថាន​ជាតិគោលការណ៍វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​របស់ជប៉ុនហៅកាត់ NISTP។

ក្នុង​របាយការណ៍​ដដែល​នេះ វិទ្យាស្ថាន NISTP បាន​វិភាគ​អត្ថបទ​វិទ្យាសាស្រ្តចំនួន ១ម៉ឺនច្បាប់ ដែល​បាន​បោះពុម្ពផ្សាយ​តាម Journal វិទ្យាសាស្រ្ត​ជាច្រើនជុំវិញពិភពលោកសម្រាប់ចន្លោះឆ្នាំ ២០១៦ ដល់ ២០១៨។ លទ្ធផល​បាន​បង្ហាញ​ថា ចិនមានអត្ថបទបោះពុម្ពវិទ្យាសាស្រ្ត​ដល់ទៅ ជាង ៣០ ម៉ឺន អាមេរិកជាង ២៨ ម៉ឺន ខណៈ​អាល្លឺម៉ង់និង​ជប៉ុនមាន​ជាង ៦ ម៉ឺនម្នាក់។

ជាមួយគ្នា​នោះដែរ របាយការណ៍​របស់វិទ្យាស្ថាន​ខាងលើបាន​បង្ហាញ​ថា ចិន​មាន​អ្នក​ស្រាវជ្រាវច្រើនលើសគេដល់ទៅ ១,៨៧លាន(ឆ្នាំ ២០១៨) អាមេរិក ១,៤៣ លាន​ (នៅឆ្នាំ ២០១៧) ជប៉ុន ៦៨ម៉ឺន​ (នៅឆ្នាំ ២០១៩) និង​អាល្លឺម៉ង ៤៣ម៉ឺន (នៅឆ្នាំ ២០១៨)៕

Loading...