ខ្លាឃ្មុំចាស់ជាងគេលើលោកនៅជប៉ុន ធ្វើខួប​កំណើតអាយុ ២៨ ឆ្នាំ​ បើ​ធៀប​នឹង​មនុស្សអាយុជាង ៨០

15

ខ្លាឃ្មុំ Panda ឈ្មោល​មួយ​ក្បាល​ចាស់ជាង​គេ​លើ​ពិភពលោករស់​ក្នុង​សួនសត្វ​មួយកន្លែង​ភាគខាងលិចប្រទេស​ជប៉ុន​ បាន​ប្រារពខួបកំណើត​ទី ២៨ របស់​វា​ ដែល​បើ​ធៀប​នឹង​មនុស្សវិញគឺ​អាយុជាង ៨០​ ឆ្នាំ​ទៅហើយ។

ខ្លាឃ្មុំ​ចាស់ជាងគេលើផែនដី​នេះ ឈ្មោះ Eimei កើត​នៅ​ទីក្រុង​ប៉េកាំង​ប្រទេសចិន ហើយ​នៅ​ក្នុង​ឆ្នាំ ២០១៤ វា​ត្រូវ​រកឃើញថា​ជា​ខ្លាឃ្មុំ​ចាស់បំផុត ដែល​បង្កើត​កូន​ដោយ​ការ​បង្កាត់ពូជ​បែបធម្មជាតិ។

នៅ​សួនសត្វ ក្រុម​អ្នកថែសួន​បាន​យក​ឬ​ស្សី​ ២៨ ដើម​មក​តុបតែង ដើម្បីជូនពរ​ឲ្យ​វា​អាយុកាន់តែវែង​ សុខភាព​ល្អ​និង​ភាពរុងរឿង​តទៅមុខទៀត៕

ដោយ៖ រតនា

ប្រភព៖ japantimes

Loading...