បារាំងផ្ទុះឆ្លងកូវីដ ១៩ ដល់ជាង ១ ម៉ឺនករណី ច្រើនបំផុត​តាំងពីវីរុស​នេះ​វាយប្រហារច្រើនខែមក

33

បារាំងបាន​រកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ដល់ទៅ ១ ម៉ឺនករណី ដែល​នេះ​ជាតួលេខ​ខ្ពស់បំផុត​គិត​តាំង​ពីវីរុស​រាតត្បាត​សាកលវាយប្រហារ​បារាំងប៉ុន្មានខែមកនេះ។

ក្នុង​នោះដែរ មានអ្នកជំងឺ ១៧ នាក់​បាន​ស្លាប់ ធ្វើ​ឲ្យ​ចំនូួន​ស្លាប់​សរុប​នៅ​បារាំង​កើនដល់ ៣០ ៩១០ នាក់ ស្របពេល​នាយករដ្ឋមន្រ្តី​បារាំងលោក Jean Castex បាន​ព្រមាន​ពីការកើនឡើងឥតឈប់ឈរនៃ​អ្នកឆ្លងកូវីដ ១៩ រាល់ថ្ងៃ​គ្មានស្រាកស្រាន្ត ហើយ​លោក​ថាកូវីដ ១៩ នឹង​បន្ត​នៅជាមួយពលរដ្ឋបារាំង​ច្រើនខែ​ទៅមុខទៀត៕

ដោយ​សារ​តែ​មាន​ពលរដ្ឋ​ឆ្លង​កូវីដ ១៩ ច្រើន​ពេក ធ្វើ​ឲ្យ​ការ​ធ្វើតេស្ត​ប្រឈម​នឹង​ការ​លំបាក ដែល​ហេតុ​​នេះ​ក្រុមគ្រូពេទ្យ​នឹង​ផ្តល់អទិភាព​មុន​សម្រាប់​អ្នក​ដែល​ចេញរោគសញ្ញា និង​អ្នក​ដែល​រកឃើញថា​ផ្ទុក​កូវីដ ១៩ តែម្តង រីឯ​អ្នក​ផ្សេង​ទៀត​នឹង​ត្រូវ​រង់ចាំការ​ត្រួតពិនិត្យ​និង​ធ្វើតេស្ត​បន្ទាប់៕

ដោយ៖ រតនា

ប្រភព៖ euronews

Loading...