នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លង (CDC) ​បង្ហាញ​ពី​វត្តមាន​ជំងឺ​មួយ ​កំពុង​ផ្ទុះ​ខ្លាំង​នៅ​កម្ពុជា

745

​នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លង (CDC) នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ បាន​បង្ហាញ​នូវជំងឺផ្តាយសាយធំ ដែលកើតមាន​នៅកម្ពុជា ក្នុងរដូវវស្សានេះ ក្រោយមានករណីព្រះសង្ឃនៅខេត្តបាត់ដំបង មាន​ករណីក្តៅខ្លួនដល់ ៣៧,៥អង្សារសេ។

នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លង បាន​សរសេរនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖

នាពេលថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកំពុងទទួលរបាយការណ៍ពីការកើនឡើងនៃជំងឺផ្តាសាយធំ និងមានការផ្ទុះជំងឺផ្តាសាយធំជាចង្កោមនៅក្នុងពន្ធនាគារ​ ក្នុងចំណោមព្រះសង្ឃ​ និងក្នុងប្រជាជនក្នុងភូមិមួយចំនួន​ និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវមានឆ្លងជំងឺផ្តាសាយធំក្នុងប្រទេសយើង ។ តាមការសិក្សា ស្រាវជ្រាវរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀងជារដូវដែលមានឆ្លងជំងឺផ្តាសាយធំច្រើនដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, Influenza A, B ) ចំណែកឆ្នាំនេះជំងឺផ្តាសាយធំយេីងរកឃេីញភាគច្រេីនបណ្តាលមកពី​ Influenza H3N2 ។ ដូច្នេះសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ ។ រោគសញ្ញាជំងឺផ្តាសាយបង្កឡើងដោយជំងឺផ្តាសាយរួមមាន: គ្រុនក្តៅលើសពី ៣៨,៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ។ សូមទស្សនាភាពយន្តអប់រំខ្លី ស្តីអំពីការបង្ការចំលងជំងឺផ្តាសាយ ។ ពត៌មានបន្ថែម ឬរាយការណ៏ជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា ឬកន្លែងធ្វើការ សូមទាក់ទងលេខ 115៕

Loading...