ឆ្លង​កូវីដ ១៩ អាក្រក់បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ឥណ្ឌា ដល់ទៅជិត ១០ ម៉ឺនករណី និងស្លាប់ជាង ១ ពាន់នាក់

40

ករណី​ឆ្លង​កូវីដ ១៩ នៅ​ឥណ្ឌា​បន្ត​កើនឡើងឥតឈប់ ដោយថ្ងៃព្រហស្បត្តិ៍​ម្សិលមិញ រកឃើញអ្នកឆ្លងថ្មី​ច្រើននិង​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ដល់ទៅ ៩៦ ៥៥១ ករណី​និង​ស្លាប់ ១ ២០៩ នាក់។

ចំនួន​ឆ្លង​និងស្លាប់យ៉ាងស​ម្បើម​ក្នុង​មួយថ្ងៃ​ដូច្នេះធ្វើ​ឲ្យ​ឥណ្ឌា​មានចំនួនឆ្លង​សរុប​ទូទាំងប្រទេស​ដល់ទៅ ៤,៥ លានករណី និង​ស្លាប់សរុប ៧៦ ២៧១ នាក់។

បច្ចុប្បន្នអ្នក​ជំងឺកូវីដ ១៩ ដែល​ជាសះស្បើយចំនួន ៣ ៥៤២ ៦៦៣ នាក់ ខណៈ​ចំនួន​តេស្ត​ដល់ទៅ​ជាង ១ លានបានធ្វើឡើង​ត្រឹម​ថ្ងៃ​ព្រហស្បត្តិ៍​តែឯង៕

ប្រែសម្រួល៖ រតនា

ប្រភព៖ Xinhua

Loading...