ចូលរួមសោកស្ដាយ អ្នកកាន់ស៊េរី iPhone 6 Plus ចុះក្រោមក្លាយជារបស់បុរាណ សម្រាប់ iOS 13

1135

ក្រុមហ៊ុន​យក្ស App បាន​បង្ហាញ​មុខ​ងារ iOS 13 ជា​ផ្លូវការ​កាល​ពី​យប់​មិញ​នេះ ដើម្បី​ត្រៀម​ដាក់​ឱ្យ​ប្រើ​ប្រាស់​សម្រាប់ iPhone ស៊េរី​ក្រោយ ដែល​ប្រកាស​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។ សម្រាប់​ម៉ូដែល iPhone 6 Plus ចុះ​ក្រោម នឹង​ក្លាយ​ទៅ​ជា​របស់​បុរាណ​ហើយ ព្រោះ​មិន​អាច​ដំឡើង iOS 13 បាន​នោះ​ទេ។

សម្រាប់​ទូរសព្ទ​ដែល​អាច ដំឡើង iOS 13 បាន​នា​ពេល​ខាង​មុខ​នោះ​គឺ iPhone XS/XS Max, iPhone XR, iPhone X, iPhone 8/8 Plus, iPhone 7/7 Plus, iPhone 6s/6s Plus និង iPhone SE និង iPod Touch ជំនាន់​ទី ៧៕

SHARE