មិននឹកស្មាន Samsung ធ្វើទូរសព្ទ រាងកប់ តម្លៃថោក ហើយកម្លាំងខ្លាំងដល់ថ្នាក់ហ្នឹងសោះ !

1028

តើលក្ខណៈអ្វីខ្លះដែលធ្វើឲ្យស្មាតហ្វូនថ្នាក់កណ្តាល Samsung Galaxy A50 ទទួលបានពាក្យថា “ លើសពីអ្វីដែលលោកអ្នករំពឹងទុក ”?

ជាការពិតណាស់ Samsung Galaxy A50 ជាស្មាតហ្វូនថ្នាក់កណ្តាលមួយក្នុងចំណោមស្មាតហ្វូនថ្នាក់កណ្តាលទាំងអស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ដែលភ្ជាប់មកជាមួយមុខងារ លេចធ្លោទំនើបទាន់សម័យ ឡូយ ដែលធ្វើឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនទទួលបាននូវបទពិសោធន៏ដ៏អស្ចារ្យ និងស័ក្តិសមបំផុតសម្រាប់លោកអ្នក។ តើចំណុចលើសគេអ្វីខ្លះ ដែលធ្វើឲ្យលោកអ្នកអាចសម្រេចចិត្តដ៏ឆ្លាតវៃក្នុងការជ្រើសរើសស្មាតហ្វូនដែលសាកសមសម្រាប់ខ្លួនឯង? តោះមកមើលត្រួសៗទាំងអស់គ្នា។

  • បច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ (On-Screen Fingerprint) ដែលជាចំណុចពិសេសបំផុត ធ្វើឱ្យស្មាតហ្វូន Samsung ម៉ូឌែលនេះ ឈ្នះលើគូប្រកួតប្រជែងរបស់ខ្លួនទាំងឡាយដែលកំពុងដាក់លក់នៅក្នុងតម្លៃចន្លោះពី 300-400$
  • ស្កេនមុខ (Face Recognition)
  • ថាមពលថ្ម 4,000 mAh; Samsung Fast Charge, USB 2.0 Type-C (សាកលឿនឆាប់ពេញ)
  • អេក្រង់ Infinity-U ប្រភេទ Super AMOLED ដែលផ្តល់ពណ៌ភ្លឺច្បាស់ហ្មត់ល្អ
  • កាមេរ៉ាក្រោយមាន 3 គ្រាប់៖ 25 MP (f/1.7); 8 MP (f/2.2); 5 MP (f/2.2)
  •  មានអង្គចងចាំ និងអង្គផ្ទុកធំ ក្នុងតម្លៃហួសពីល្អ ៖ RAM 4GB ROM 64GB លក់ក្នុងតម្លៃ 299$ ឬ RAM 6GB ROM 128GB ក្នុងតម្លៃ 339$

លើកនេះ សាមសុង គឺពិតជាផ្តល់ជូននូវជម្រើសយ៉ាងល្អបំផុតដល់អតិថិជនរបស់ខ្លួន។ បើចង់ជ្រាបច្បាស់ថាតើ Galaxy A50 ទំនើបអស្ចារ្យប៉ុណ្ណានោះសូមអញ្ជើញមកកាន់ហាងសាមសុងណាមួយដែលនៅជិតលោកអ្នកបំផុតឬអាចទំនាក់ទំនងមកកាន់លេខ1800 203 232 សម្រាប់ព័ត៌មានបន្ថែម៕

រៀបអត្ថបទដោយ៖ រដ្ឋា

SHARE