សួរថា កាមេរ៉ា តម្លៃជាង 300$ ធ្វើបានអត់? នេះ OPPO Reno 4 ថតពេលយប់ សាហាវញាក់សាច់ មិនបាច់ Edit អ្វីទាំងអស់ ធម្មជាតិពិតៗ ហើយជា ស្មាតហ្វូន កំពូលទៀតក្នុងត្រកូល Reno ជំនាន់ថ្មីនេះ

547

បច្ចុប្បន្ននេះ នាពេលល្ងាច និងពេលរាត្រី មនុស្សភាគច្រើនតែងតែជួបជុំគ្នាទៅសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ឬដើរលេងពេលយប់ៗនៅតាមទីកន្លែងផ្សេងៗដូចជា សួនច្បារ មាត់ទន្លេ ពិសេសគឺស្កាយបារខ្ពស់ មើលពីលើចុះគឺមានទេសភាពភ្លើងចម្រុះពណ៌ជុំវិញទីក្រុងភ្នំពេញយ៉ាងស្រស់ស្អាតគួរឲ្យចង់គយគន់ដាច់កន្ទុយភ្នែកតែម្តង។ ហើយបើត្រលប់ទៅកាលពីមុនគឺពិបាកមែនទែន ទោះបីជាទេសភាពនាពេលរាត្រីស្រស់ស្អាត ចង់ថតរូប ប៉ុន្តែបែរជាបើមិនអាចផ្តិតយករូបភាពដ៏ស្រស់ស្អាតបាន ព្រោះតែបច្ចេកវិទ្យាកាមេរ៉ាទូរស័ព្ទមិនទាន់ទំនើប និងមិនមានមុខងារសម្រាប់ជំនួយ ដើម្បីថតរូបនាពេលយប់ឲ្យច្បាស់ល្អ ហើយរូបថតខ្លះគឺងងឹតតែម្តង។

ជាការពិតណាស់ បើទេសភាពនាពេលរាត្រី រំលេចដោយភ្លើងប្រដេញចម្រុះពណ៌ស្អាតបែបនេះ បើមិនបានផ្តិតយករូបភាពស្អាតៗប្រាកដជាស្តាយក្រោយជាមិនខាន។ ហើយបើមានស្មាតហ្វូន OPPO Reno4 ចាប់កាន់ក្នុងដៃ និងថតរូបស្អាតៗគឺរឹតតែអស់ក្តីបារម្ភតែម្តង ទោះថតពេលថ្ងៃ ឬថតពេលរាត្រីក៏នៅតែលេចធ្លោគ្រប់ពេលវេលា​ ដោយសារតែគុណភាពថតរូបស្អាត មិនថាយប់ មិនថាថ្ងៃមើលទៅស្រដៀងទៅនឹងគុណភាពកាមេរ៉ាថតកុន។

ខាងក្រោមនេះ គឺជាកម្រងរូបភាពដ៏ស្រស់ស្អាតជាច្រើនរបស់ កញ្ញា នែប ព្រំរិទ្ធិកា កញ្ញា Yaya កញ្ញា Sun Flower ព្រមទាំងហ្វេនៗមួយចំនួន ដែលបានប្រើស្មាតហ្វូន OPPO Reno4 ជាមួយនឹងមុខងារ Night Flare Portrait។ ចង់ដឹងអត់ថា តើរូបភាពច្បាស់កម្រិតណា? តោះទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា ៖

ជាការពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ គឺលេចធ្លាយ និងបង្ហាញពីមុខងារ AI Color Portrait រួចមកហើយ។ ពេលនេះសូមបង្វិលអារម្មណ៍មកដឹងពីលក្ខណៈពិសេសរបស់មុខងារកាមេរ៉ា AI របស់ស្មាតហ្វូន OPPO Reno4 គឺមុខងារ Night Flare Portrait វិញម្តង ពិសេសគឺសម្រាប់អ្នកចូលចិត្តដើរលេងពេលយប់ និងចូលចិត្តថតរូបពេលយប់គឺអស់បារម្ភតែម្តង គ្រាន់តែមាន OPPO Reno4 ក្នុងដៃតែប៉ុណ្ណោះ។ សម្រាប់ OPPO Reno4 គឺបានបំពាក់មកជាមួយកាមេរ៉ាមុខស៊ែលហ្វី ទំហំធំ 32MP និងកាមេរ៉ាក្រោយ 4គ្រាប់ទំហំ (48MP+8MP+2MP​​+​2MP) ដែលបានបំពាក់មកជាមួយនឹងមុខងារពិសេសជាច្រើនដូចជា៖
(1) មុខងារ Night Flare Portrait ជាមុខងារដែលអាចថតរូបច្បាស់ពេលរាត្រី មិនធ្វើឲ្យរូបងងឹត ឬខ្មៅឡើយ។ សម្រាប់មុខងារនេះជាការរួមបន្សំនៃមុខងារ Ultra Night Mode និង Portrait Mode ដែលបង្កើនកម្រិតព្រាល និងចំនុចពន្លឺភ្លើងតូចៗ នៃផ្ទៃខាងក្រោយមើលទៅបែប Bokeh។ អាចនិយាយបានថា​ មុខងារនេះគឺពិតជាពេញនិយមខ្លាំងសម្រាប់អ្នកចូលចិត្តថតរូប ព្រោះប្រៀបដូចជាយកកាមេរ៉ាថ្លៃៗ កាមេរ៉ាសម្រាប់ថតខ្សែភាពយន្ត មើលមួយភ្លែកច្រឡំគ្នាហ្មង៎។

(2) មុខងារ AI Color Portrait ជាមុខងារមួយថ្មីមួយទៀត និងដំបូងគេបង្អស់​ ដែលបានបំពាក់មកជាមួយនឹងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដែលវាមានសមត្ថភាពអាចរក្សាពណ៌មនុស្សឲ្យលេចធ្លោ និងជម្រុះពណ៌ផ្ទៃខាងក្រោយទៅជាពណ៌សខ្មៅ។
​នៅមិនទាន់អស់ទេ OPPO Reno4 ក៏នៅមានមុខងារពិសេសៗជាច្រើនដូចជា៖ 960fps AI Slow-motion, Ultra Steady Video 3.0, Ultra Night Mode, Ultra Dark Mode, Ultra Clear 108MP, Bokeh មុខងារថតរូប Macro និងថតបានមុំទូលាយ Wide Angel ដែលមុខងារនេះកាមេរ៉ាល្មមមិនមានផង លុះត្រាតែ កាមេរ៉ាថ្លៃសម្រាប់ថតកុន ឬថតពាណិជ្ជកម្ម។ រឹតតែពិសេសជាងនេះទៅទៀត អតិថិជន OPPO Reno4 អាចចូលរួមបង្ហោះរូបប្រកួតគ្នា សំខាន់ថតរូបឲ្យតែស្អាត ថតឲ្យប្លែក បង្កប់គំនិតច្នៃប្រឌិត នោះអ្នកនឹងអាចឈ្នះរង្វាន់កាសកាលីប OPPO Enco W11 ចំនួន 4 រង្វាន់ និង Power Bank (10,000mAh) ចំនួន 4 គ្រឿង ជាមួយនឹងពាក្យស្លោក “តោះ ប្រកួតថតរូបបង្កប់គំនិតច្នៃប្រឌិត ​ដើម្បីឈ្នះរង្វាន់ ជាមួយកាមេរ៉ា AI“ របស់ OPPO Reno4 ដែលកម្មវិធីប្រកួតនេះចាប់ពីថ្ងៃទី24 ខែសីហា ដល់ថ្ងៃទី04 ខែកញ្ញា ឆ្នាំ2020 ដោយគ្រាន់តែសរសេរ hastag #OPPO_Reno4_Camera_AI ក្រោយមកផុសរូបជា Public លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បន្ទាប់​ Screen Capture រូបនោះរួច Comment ជារូបភាពលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន ​OPPO ។

ចុម! គុណភាព OPPO Reno4 អស្ចារ្យយ៉ាងនេះ ចុះតម្លៃប៉ុន្មានទៅ? បើនិយាយពីតម្លៃគឺត្រឹមតែ $369 តែប៉ុណ្ណោះ។ នៅចាំអីទៀត? ស្មាតហ្វូន OPPO Reno4 តម្លៃក៏ល្អ បច្ចេកវិទ្យាកាន់តែទំនើប មិនតែប៉ុណ្ណោះរាល់ការជាវ OPPO Reno4 នៅតាមហាងលក់ទូរស័ព្ទដៃ ដែលមានផ្លាក OPPO ទាំងអស់ទូទាំងប្រទេសនឹងទទួលបានកាដូជាច្រើន បើគិតជាទឹកប្រាក់គឺមានតម្លៃរហូតដល់ទៅ $149 រួមមាន​​​​ ៖ ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតមិនគិតថ្លៃ 24សប្តាហ៍។

និយាយជារួម OPPO Reno4 មានសមត្ថភាពខ្លាំង កាមេរ៉ាបំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និងបច្ចេកវិទ្យាសម្គាល់វៃឆ្លាត ពិសេសហួសពីការស្មាន ទាំងល្បឿន ទាំងរូបរាងពណ៌ឆើត ថតរូប ថតវីដេអូស្រដៀងនឹងកាមេរ៉ាធំថតកុន ពិសេសសម្បូរដោយលក្ខណៈពិសេសលើសគេក្នុងចំណោមស្មាតហ្វូន ដែលមានលក់នៅកម្ពុជាតម្លៃក្រោម $400 ដោយតម្លៃមានត្រឹមតែ $369 តែប៉ុណ្ណោះ៕

តោះ ! ជាវស្មាតហ្វូន OPPO Reno4 ក្នុងដៃម្នាក់មួយៗដើម្បីបង្ហាញពីភាពលេចធ្លោគ្រប់ពេលវេលា !
លោកអ្នកអាចទស្សនាវីដេអូខាងក្រោមនេះ អំពីគុណភាពនៃការថតរូប ពិសេសមុខងារ Nigh Flare Portrait

Loading...