តួបងធំភាពយន្តហុងកុង ដែលអ្នកជំនាន់ឆ្នាំ៩០ ធ្លាប់មើល បានលាចាកលោកហើយ

940

តារា​សម្ដែង​ជនជាតិ​ចិន Lee Siu-kei ដែល​គេ​ចំណាំ​ឃើញ​ជា​តួ​ជើង​កាង និង​បង​ធំ ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ហុងកុង បាន​លា​ចាក​លោក​នេះ​ហើយ កាល​ពី​យប់​មិញ​នេះ ត្រឹម​អាយុ ៦៩​ឆ្នាំ។

តារា​សម្ដែង​ជើង​ចាស់​រូប​នេះ ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​ខ្សែ​ភាពយន្ត​ហុងកុង​ជា​ច្រើន ជំនាន់​ទសវត្ស​ឆ្នាំ១៩៩០ ជា​តួ​កាប់​ចាក់ បង​ធំ គ្រឿង​ញៀន​ជា​ដើម ហើយ​ធ្លាប់​សម្ដែង​ក្នុង​ខ្សែ​ភាព​យន្ត​មួយ​ចំនួន​ដែល​ដឹក​នាំ​ដោយ​ទិនហ្វី។ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា តារា​សម្ដែង​រូប​នេះ ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ បន្ទាប់​ពី​មាន​បញ្ហា​ស្ត្រូក​ក្នុង​ឆ្នាំ​២០១៥។

ក្រោយ​មក ក៏​មាន​ជំងឺ​ផ្សេងៗ​ទៀត​មក​បៀត​បៀន ដូច​ជា​មហារីក​ថ្លើម ដុះ​ដុំ​សាច់ រហូត​ដល់​វះ​កាត់​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៩។ ដោយសារ​មិន​អាច​ទ្រាំ​ទ្រ​នឹង​ជំងឺ​បាន លោក​ក៏​ផុត​ដង្ហើម​កាល​ពី​យប់​មិញ​នេះ។ អ្នក​ដឹក​នាំ​រឿង ដែល​លោក​ធ្លាប់​សម្ដែង បាន​ត្រៀម​ខ្លួន​ដើម្បី​ជួយ​គ្រួសារ​ក្នុង​ការ​រៀប​ចំ​បុណ្យ​សព​រួច​ហើយ៕ ​​

Loading...