ខេម ថាសុខចិត្តចូលគុក បើគ្រប់យ៉ាងលោក​និយាយពាក់ព័ន្ធនឹង​មេផលិតកម្ម​ថោន ខុសពីការពិត

186

តារាចម្រៀង​ ប៉ុន សុណារិន ហៅ ខេម បាន​បង្ហោះ​សារ​ដ៏វែងអន្លាយ​ថា ខ្លួន​សុខចិត្ត​ចូល​គុក បើ​រឿង​ដែល​ខ្លួន​និយាយមេ​ផលិត​កម្ម​ថោនមាន​តំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុ ខុស​ពីការ​ពិត​ដូចការ​បដិសេធថ្មីៗ​នេះ​របស់​ផលិត​កម្ម។

សារដ៏វែងអន្លាយ​របស់​ ខេម ដែល​មានអ្នក​ចុច Like និង Share ដល់រាប់ម៉ឺននោះមានខ្លឹមសារដូច្នេះថា «មេចោទថាខ្ញុំបរិហាកេរ្តិ៍មេ ចុះមេធ្វើលិខិតឲ្យចូលខ្លួនត្រឹមមួយថ្ងៃស្មើ ២៤ ម៉ោងជាកំហិតនោះផុសជាសារធារណៈ នេះជាចេតនាអាក្រក់ដែលបង្ហាញថាមេកំពុងដុតបំផ្លាញឆ្នាំងបាយរបស់ឆ្កែអនាថានេះហើយ។ វ៉ៃក្បាលគ្នាហើយឲ្យគ្នាសុំទោសទៀត ប្រហែលជាមិនអាចទេមេ។ ខ្ញុំ​សុំសួរទៅបងប្អូនទាំងអស់គ្នាថាប្រពន្ធគាត់ឈរឈ្មោះមែន តែអ្នកធ្វើការពិតប្រាកដសម្រេចគ្រប់យ៉ាងជាមួយខ្ញុំកន្លងមកគឺមេប្រុសស្ទើរតែមួយរយភាគរយទៅហើយ..តើសព្វថ្ងៃគាត់ពិតជាមានតំណែងជាប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្ថុក្រុងភ្នំពេញមែនទេបងប្អូនមើលរូបទៅ. តើខ្ញុំហៅគាត់ថាមេបានទេ? ហើយសួរថាofficeថោននិងស្ថានីយទូរទស្សន៍ថោន អាចយកលុយដប់ម្ភៃម៉ឺនទៅធ្វើបានទេ? ពិចារណាចុះ!»

ខេមបន្តទាំងមុតមាំថា «បើខ្ញុំមានកំហុសរហូតដល់ជាប់គុកខ្ញុំសុខចិត្តដើរចូលគុក ដើម្បីឲ្យក្រុមហ៊ុនទាំងអស់ចេះផ្ដល់តម្លៃឲ្យអ្នកចម្រៀងដែលមានសម្ថភាព ទោះបីត្រូវបាត់បង់អាជីពអ្នកចម្រៀងក៏ដោយក៏ឆ្កែមួយក្បាលនេះអាចទទួលយកបានដែរ ឆ្កែមួយក្បាលនេះគ្មានអីគួរអោយស្ដាយទេ ហើយចុះមេមិនដាក់ពាក្យប្ដឹងទៅមេ បើខ្ញុំខុសមែនដោះស្រាយតាមច្បាប់ទៅ មេកុំនិយាយឲ្យសោះថាមេមិនចង់ប្ដឹង ក្មេងក៏មិនជឿដែរ សង្ស័យមកពីខ្វះការពិតទេដឹងមេ ហើយការដែលផុសថ្ងៃមុនមេកុំនិយាយថាឆ្កែអនាថានេះមិនទៅជួបអោយសោះទើបមេផុសនោះ ខុសការពិតហើយមេ ខ្ញុំចប់ការងារខ្ញុំឈប់ដោយការគោរពត្រឹមត្រូវ ហើយកុំនិយាយថាហេតុអ្វីឆ្កែមួយក្បាលនេះផុសធ្វើអី មេគួរសួរខ្លួនឯងវិញថាហេតុអ្វីមេផុសទាំងមិនការពិត? មេត្រូវចាំថាឆ្កែស្លូតប៉ុណ្ណាក៏ដោយបើវ៉ៃក្បាលហើយអោយវាទ្រាំយ៉ាងម៉េច?»

ម្ចាស់បទ «ស្រឡាញ់ស្រី ១ម៉ែត្រ ៧៣» បន្ថែមទៀតថា «មេសាកគិតទៅមើលដោយសារក្ដីស្រលាញ់និងកាគោរព ក្រមសីលធម៌ការងារ ការចាកចេញរបស់ឆ្កែអាណាថានេះមួយរយៈហើយ មិនដែលនិយាយអ្វីមិនល្អពីមេឡើយ សូម្បីតែអ្នកកាសែតខលមកសួរក៏ខ្ញុំមិនធ្វើការអត្ថាធិប្បាយដែរ ក្រុមហ៊ុនថ្មីសុំខ្ញុំធ្វើកម្មវិធីទទួលស្វាគមន៍ក៏ខ្ញុំមិនឲ្យធ្វើដែរ បើនិយាយអំពីការដឹងគុណឆ្កែអនាថាមួយក្បាលនេះមិនដែលបំភ្លេចទេមេ តែមេក៏ត្រូវគិតវិញដែរអំពីឆ្កែអនាថាមួយនេះបានចូលរួមចំណែកអ្វីខ្លះជាមួយក្រុមហ៊ុនជាយូរឆ្នាំមកនេះ ខ្ញុំគិតថាមេយល់ពេកហើយ ខ្ញុំដឹងច្បាស់បើខ្ញុំចេញមកក្រុមហ៊ុនថ្មីអន់គ្មានការគាំទ្រច្រើនប្រហែលជាគ្មានរឿងរ៉ាវអ្វីកើតឡើងទេ មេកុំមើលមកឆ្កែមួយក្បាលនេះល្ងង់ពេក ស្លូតពេកហើយចង់ធ្វើបាបស្រេចតែអំពើចិត្ត ចង់វាយឆ្កែអនាថានេះតាមតែអំពើចិត្ត ទុកផ្លូវឲ្យគ្នារស់ផងព្រោះមេមានលុយណាស់។ សុំមេវិភាគរូបភាពមួយចំនួនតូចនេះតាមការគួរសិនចុះ ខ្ញុំបានជម្រាបជូនទាំងមេប្រុសមេស្រីនិងអ្នកគ្រប់គ្រង ក្រៅផ្លូវការនិងក្នុងផ្លូវការមុននឹងចាកចេញ ហើយខ្ញុំផូសនេះកុំគិតក្នុងន័យខ្ញុំចង់ឈ្នះចាញ់អ្វីឡើយគឺខ្ញុំចង់បានភាពស្អាតស្អំរបស់ខ្ញុំដែលមេបានផូសជាសាធារណះមកលើរូបខ្ញុំ។»

រឿងរ៉ាវ​ប្តឹងផ្តល់រវាង ខេម និង​ផលិត​កម្មថោន កើត​ឡើង​ក្រោយ​ខាង​ថោនចោទថា ខេមចាកចេញពីទ្រនំចាស់ទៅកាន់ទ្រនំថ្មីគឺ​ផលិតកម្ម កាឡាក់ស៊ីណាវ៉ាត់ត្រា ទាំង​ដែលកុង​ត្រាមិនទាន់ចប់ តែ​ត្រូវ​ខេមបដិសេដថា​មុន​នឹង​លោក​លាឈប់ លោក​បាន​សរសេរលិខិតត្រឹមត្រូវ​ទៅកាន់មេរួចរាល់ហើយ តែ​ចុងក្រោយត្រូវជួបរឿង​ផ្អើលបណ្តាញសង្គមក្នុងស្រុកដូច្នេះទៅវិញ៕

Loading...