​ទី​បំផុត​ចាប់​បាន ​ឃាតក​ដៃ​ឆៅ​មិន​ប្រណី! ​សម្លាប់​រំលោភ​ក្មេង​២​នាក់​នោះ​ហើយ​

671

 

ពេល​នេះ​កម្លាំង​ប៉ូលិស ​ចាប់​បាន​ជនដៃ​ដល់​ដែល​រំលោភ ​និង​សម្លាប់​ក្មេង​២​នាក់​បងប្អូន​ នៅ​ខេត្ត​ព្រះសីហនុ ​នោះ​ហើយ។

 

ឃាតកម្មដ៏ព្រៃ​ផ្សៃ​នេះ​បង្កឡើង​ដោយជន​ល្មើសចាប់​រំលោភ​កុមារី ​អាយុ​១០​ឆ្នាំ​ បន្ទាប់មក​ធ្វើ​សកម្ម​ភាព​សម្លាប់​ទាំង​កុមារី ​និង​កុមារ​ជា​ប្អូន​អាយុ​២ឆ្នាំ​កន្លះ ​ដែល​កំពុង​ដេក​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា។

ក្មេង​ប្រុស​ជា​ប្អូន​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ផ្ទះ ​ហើយ​ក្មេង​ស្រី​ជា​បង​ត្រូវ​បាន​ក្រុម​គ្រួសារ​ព្យាយាម​ដឹក​ មក​សង្គ្រោះ​រហូត​ដល់​រាជធានី​ភ្នំពេញ ​តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​ និង​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​លើ​រថយន្ត​វេលា​ម៉ោង ​៨​យប់​ថ្ងៃ​ដដែល​នោះ។ ​កុមារា​រង​គ្រោះ​មានឈ្មោះ​ ផា ​សុខលី ​អាយុ​២​ឆ្នាំ​ និង​កុមារី​ជា​បង​មាន​ឈ្មោះ ​ផា ស្រីល័ក្ខ ​អាយុ​១០​​ឆ្នាំ។

 

Loading...