ចប់! អ្នក​ជិះ Prius និង Corolla ពីស៊េរី​ ២០១៤ ឡើង ត្រូវ​យក​ឡាន​ចូល​រោងចក្រ​បន្ទាន់ ព្រោះអាច​គ្រោះថ្នាក់​​ដោយសារបញ្ហាប្រព័ន្ធហាយប្រ៊ីដ

3712

ក្រុមហ៊ុន​ Toyota បាន​ប្រកាស​ហៅ​រថយន្ត​ម៉ាក Prius និង Corolla ចូលរោងចក្រ​វិញ ដោយសារឡាន​ទាំងពីរ​ម៉ាក​នេះ​មាន​បញ្ហា​បច្ចេកទេសផ្នែកប្រព័ន្ធហាយប្រ៊ីដ (Hybrid System) ដែល​អាចបង្ក​ឲ្យ​គ្រោះថ្នាក់ដល់ជីវិត​អ្នក​បើកបរ​និង​អ្នកដំណើរបាន។

បើ​តាម​ការ​អះអាង​របស់ក្រុមហ៊ុន​ជប៉ុន Toyota ប្រព័ន្ធ​ម៉ាស៊ីនហាយប្រ៊ីដ​របស់​រថយន្ត​ Prius និង Corolla អាច​មាន​បញ្ហាខុសប្រក្រតី ដែល​​ពេល​​ខ្លះធ្វើ​ឲ្យ​​ម៉ាស៊ីន​រថយន្ត​ទៅជា​ស្ទក់បាត់បង់កម្លាំងភ្លាមៗ ពេល​កំពុង​បង្កើន​ល្បឿន។ នេះ​ជា​ហានិភ័យដ៏គ្រោះថ្នាក់បំផុត​មួយ​ ពេល​អ្នកបើកបរជាន់ហ្គែរ​ចង់វ៉ារថយន្ត​ដទៃក្នុងល្បឿនលឿន។

ឡាន Prius និង Corolla ដែល​ត្រូវ​ប្រមូល​ចូល​រោងចក្រ​ជា​បន្ទាន់​នោះ​មាន​ Prius ស៊េរី ២០១៤ និង ២០១៥ ឯ Corolla ចាប់ពីស៊េរី ២០១៥ ដល់ ២០១៨ ដោយ​មាន​ចំនួន​សរុប ៦ ០០០ គ្រឿង។

ក្រុមហ៊ុន Toyota នឹង​ទាក់ទង​ទៅ​ម្ចាស់រថយន្ត​ទាំង​ពីរ​ម៉ូដែល​តាមសំបុត្រ ដើម្បី​ស្នើ​ឲ្យ​ពួកគេទៅជួបហាង​ចែកចាយ ដើម្បី​អាប់ដេត​ផ្នែក Software រថយន្តឲ្យ​បានត្រឹមត្រូវ៕

Loading...