ផ្ទះ​ឆេះ​ទៀត​ហើយ ​ម្ដង​នេះ​នៅ​ទីក្រុង​ឌូបៃ ​អណ្ដាត​ភ្លើង​ខ្មៅ​ខ្លាំង​រាប់​រយ​ម៉ែត្រ​

16040

​នៅ​ព្រឹកមិញ​នេះ ​មាន​ការ​ប្រកាស​ពី​ករណី​ឆេះ​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ក្រុង​ឌូបៃ ​អារ៉ាប់រួម ​ក្នុង​តំបន់​ឧស្សាហកម្មថ្មី​នៅ​អាហ្គេន​ដែលស្ថិតនៅចម្ងាយប្រហែល ៥០ ​គីឡូម៉ែត្រពីទីក្រុង​ឌូបៃ។

បច្ចុប្បន្ន​នេះ ​នៅ​មិន​ទាន់​មាន​ប្រភព​បញ្ជាក់​ពី​ការ​ខូចខាត ឬ​មាន​អ្នក​ស្លាប់​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ។ ផ្សារ​ដែល​ឆេះ​នេះ គឺ​ជា​ផ្សារ​បន្លែ​និង​ផ្លែ​ឈើ​ដ៏​ធំ​មួយ​។ ​ក្រុម​រថយន្តពន្លត់​អគ្គីភ័យ​និង​អ្នក​ជួយ​សង្រោះ​ជា​ច្រើន​ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ដោយ​បាន​ប្រើ​ពេល​៣​ម៉ោង​ទើប​អាច​គ្រប់គ្រង​អណ្ដាត​ភ្លើង​បាន​។ ហេតុ​ការណ៍​នេះ​កើតឡើង​តែមួយ​ថ្ងៃក្រោយ​ពី​ហេតុការណ៍ផ្ទុះដ៏កក្រើកនៅលីបង់។

ផ្សារ​មួយ​នេះ​ដែរ ត្រូវ​បាន​គេ​ដឹង​ថា​បិទ​៤​ខែ​មក​ហើយ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ Covid-19 ។ តែ​មិន​ដឹង​យ៉ាង​មិច ទើប​វា​បណ្ដាល​ឱ្យ​ឆាប់​ឆេះ​យ៉ាង​ខ្លាំង​បែប​នេះ៕

 

 

Loading...