ព្រះមហាក្សត្រ ផ្ញើព្រះរាជសាររំលែក​ទុក្ខរដ្ឋាភិបាលលីបង់ រឿងសោកនាដកម្មផ្ទុះឆេះសារធាតុគីមីសម្លាប់​មនុស្ស ១០០ នាក់និងរបួស ៤ ពាន់នាក់

4847

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យព្រះរាជទានព្រះរាជសាររំលែក​ទុក្ខ​ជូនចំពោះ​ប្រធានាធិបតីលីបង់ក៏ដូចជា​ពលរដ្ឋ​ទីក្រុង Beirut ទាំងមូល ដែល​បាន​ជួប​ប្រទះ​សោកនាដកម្មផ្ទុះឆេះឃ្លាំងស្ដុកសារធាតុ​គីមីអាម៉ូញ៉ូមនីត្រាតកាល​ពីថ្ងៃអង្គារ៍​ម្សិលមិញ។

ហេតុការណ៍​ផ្ទុះដ៏​រន្ធត់​នេះ បានកើតចេញពីឃ្លាំងស្តុកសារធាតុអាម៉ូញ៉ូមនីត្រាត ទម្ងន់ ២,៧៥០តោន ហើយ​ឥទ្ធិពល​នៃ​ការ​ផ្ទុះ​ដ៏សម្បើម​នេះ​លាត​សន្ធឹង​យ៉ាង​ធំ រហូត​ដល់សម្លាប់​ជីវិត​មនុស្សយ៉ាង​ហោចណាស់ ១០០ នាក់ រងរបួស ៤ ០០០ នាក់និង​គ្មានផ្ទះសម្បែង​រាប់សែននាក់៕

Loading...