ក្តៅៗ! ទីក្រុង​ប្រទេស​លីបង់ រង​​ការ​បំផ្ទុះ​ស្ទើរ​ដូច​គ្រាប់បែក​ប៉ារ៉ាម៉ាន់ណូ​​សម្លាប់​មនុស្ស ៧៨ នាក់ និង​របួស ៤ ពាន់នាក់

4797

ទីក្រុង Beirut របស់​ប្រទេស​លីបង់ បាន​រងការ​ផ្ទុះ​ដ៏សាហាវ​មហាសាល ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ៧៨ នាក់​និង​របួស​ដល់ទៅ ៤ ពាន់នាក់។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ក្តៅៗ​របស់ CNN នៅ​មុន​នេះ​បន្តិច។

ការ​ផ្ទុះ​អគារមួយ​កន្លែងលាត​សន្ធឹក​យ៉ាង​ធំ​ប្រៀប​ដូចជា​​ការ​រងគ្រាប់បែក​ប៉ារ៉ាម៉ាន់ណូដូច្នេះ​ ត្រូវ​លោក​ ដូណាល់ត្រាំ ប្រធានាធិបតី​អាមេរិក សន្និដ្ឋានថា​ពុំ​មែន​កើតឡើង​ដោយចៃដន្យ​នោះទេ តែ​វាអាច​ជា​ស្នាដៃ​នរណា​ម្នាក់ជា​អ្នកធ្វើ​ច្រើនជាង។

ខណៈ​នេះ មនុស្ស​ជា​ច្រើនដែល​​កំពុង​តែ​បាត់​សាច់ញាតិ​របស់​ខ្លួនក្នុង​ហេតុការណ៍​ផ្ទុះ​ទីក្រុង​ដ៏សាហាវ​នេះ បានយំស្រែក​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែង​រក​ក្រុមគ្រួសារ​របស់​ខ្លួន ដោយ​មិន​ដឹង​ថា​បាន​បាត់បង់ជីវិត​ឬ​យ៉ាង​ណា​នោះទេ។

អង្គរប៉ុស្តិ៍​នឹង​ផ្សាយ​ជូន​ព័ត៌មាន​អំពីហេតុការណ៍​ផ្ទុះដ៏សាហាវ​នេះបន្តបន្ទាប់ទៀត៕

Loading...