ឡូយណាស់​​ ! Emirates​ បញ្ចុះតម្លៃ ពិសេស នៃការហោះហើរត្រង់ទៅទី ក្រុងបាងកក !

170

ជើងហោះហើរត្រង់ប្រចាំថ្ងៃរវាង ភ្នំពេញនិងបាងកក ចាប់ផ្តើមពីថ្ងៃទី 1 ខែមិថុនាឆ្នាំ 2019។​ អ៊ែមមឺរឹត Emirate​s​ ផ្តល់ការបញ្ចុះតម្លៃ សម្រាប់ទិសដៅ ទៅអាស៊ី អាស៊ីបូព៌ា អឺរ៉ុប និង អាមេរិក ជាមួយតម្លៃគួរឱ្យទាក់ទាញ ដោយថ្នាក់សន្សំសំចៃ ចាប់ពី 147 និងថ្នាក់ជំនួញ 346 ដុល្លារ។

កាន់តែពិសេសទៀតហើយអ្នកដំណើរនៅប្រទេសកម្ពុជាទាំងអស់​អាចហោះហើរត្រង់ពីទីក្រុងភ្នំពេញ ទៅ បាងកក បានហើយជាមួយការបើកដំណើរការជើងហោះហើរត្រង់ ភ្នំពេញ-បាងកក របស់ អ៊ែមមឺរឹត Emirate​s​ ជាលើកដំបូងចាប់ពីថ្ងៃទី ០១ មិថុនា ឆ្នាំ ២០១៩ នេះតទៅ។ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះអ៊ែមមឺរឹត នឹងមានការបញ្ចុះតម្លៃ​ ដ៏ពិសេសសម្រាប់​ អតិថិជនទាំងអស់ដែលកក់សំបុត្រចាប់ពីថ្ងៃនេះតទៅ។

ចាប់ពីពេលនេះ រហូតដល់ ថ្ងៃទី ១៣ ឧសភា ឆ្នាំ ២០១៩ អ្នកដំណើរដែលកក់ការធ្វើដំណើររហូតដល់ថ្ងៃទី ៣១ តុលា ឆ្នាំ ២០១៩ នឹងទទួលបាននូវតម្លៃពិសេស ត្រឹមតែ $147 សម្រាប់ ថ្នាក់សន្សំសំចៃ និង $346 សម្រាប់ថ្នាក់ជំនួញ។ សម្រាប់ព័ត៌មានបន្ថែម អំពីការកក់សំបុត្រហោះហើរ អ្នកដំណើរអាចទាក់ទង ទៅកាន់ការិយាល័យ អ៊ែមមឺរឹត នៅកម្ពុជាតាមលេខ 023 998 168 ឬអ៊ីម៉ែល : [email protected] ។ ដើម្បីកក់សំបុត្រហោះហើរ សូមចូលទៅកាន់គេហទំព័រ www.emirates.com/kh ឬទាក់ទងភ្នាក់ងារទេសចរណ៍ដែលអ្នកពេញចិត្ត ។ ល័ក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត។

អ្នកដំណើរមកពីកម្ពុជាទាំងអស់ នឹងទទួលបានបទពិសោធន៍ហោះហើរលំដាប់ខ្ពស់ នៅពេលហោះហើរជាមួួយ អ៊ែមមឺរឹត ទៅកាន់ ១៥០ទិសដៅជាង រួមមាន អាស៊ី អាស៊ីអាគ្នេយន៍ អឺរ៉ុប និង សហរដ្ឋអាមេរិច មិនថា ធ្វើដំណើរម្នាក់ឯង ជាគូរ ​ជា​គ្រួសារ ឬសម្រាប់​មុខជំនួញក៏ដោយ​ ។ ជើងហោះហើរ ភ្នំពេញ-បាងកក នេះនឹងដំណើរការដោយប្រើប្រាស់យន្តហោះ ប៊ូអ៊ីង ៧៧៧ របស់ អ៊ែមមឺរឹត ដែលមានថ្នាក់ចំនួន ៣ ។ ក្រៅពីសេវាកម្មជាច្រើនដែល អ្នកដំណើរជាង 100.000 នាក់ ដែលធ្វើដំណើរទៅមកប្រទេសកម្ពុជា ក្នុងថ្នាក់ សន្សំសំចៃនិងថ្នាក់ជំនួញបានទទួល អ្នកដំណើរពីទីក្រុងភ្នំពេញ នឹងអាចរីករាយ ជាមួយនឹងបទពិសោធន៍ថ្នាក់ពិសេសដំបូង ពីជើងហោះហើរត្រង់ទៅកាន់ ទីក្រុងបាងកករបស់ អ៊ែមមឺរឹត ចាប់ពីថ្ងៃទី 1 ខែមិថុនានេះតទៅ ។

ហោះហើរជាមួយ អ៊ែមមឺរឹត
មិនថាទីក្រុងបាងកកជាទិសដៅចុងក្រោយជាកន្លែងឆ្លងកាត់ដើម្បីបន្តដំណើរ ទៅវិស្សមកាលឬឈប់សំរាកនៅឌូបៃ ឬហោះហើរទៅទិសដៅនៅទូទាំងសកលលោក អ៊ែមមឺរឹត មានជំនឿចិត្តក្នុងការធ្វើឱ្យគ្រប់បទពិសោធន៍ហោះហើរដ៏ល្អប្រសើរ។ ការភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងទីកន្លែងនៅលើសកលលោក ព្រមទាំងការបង្កើតឱ្យមានវប្បធម៌ដែលលើកទឹកចិត្តអ្នកដំណើរនៅជុំវិញពិភពលោកឲ្យធ្វើដំណើរជាមួយនឹងបណ្ដាញសកលដែលកំពុងរីកចម្រើនទូទាំងសកលលោក។ ជាមួយយន្តហោះចំនួន 271 គ្រឿងរួមទាំងយន្តហោះម៉ូដែល A380 ចំនួន 109 គ្រឿងដែលបម្រើឱ្យគោលដៅចំនួន 51 កន្លែង យន្តហោះដែល ទទួលបានពានរង្វាន់ជាច្រើនហោះហើរទៅកាន់ទិសដៅ 158 នៅ 86 ប្រទេសនិងកន្លែងផ្សេងៗនៅទូទាំង 6 ទ្វីប។

អ៊ែមមឺរឹត គឺជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតដែលដំណើរការដោយយន្តហោះ Airbus A380 និង Boeing 777 ហើយ អ៊ែមមឺរឹត តែងតែវិនិយោគក្នុងការធ្វើឱ្យយន្តហោះរបស់ខ្លួនមានភាពប្រសើរឡើងដើម្បីបំពេញតម្រូវការរបស់អ្នកដំណើរ។ អ្នកដំណើរអាចរីករាយជាមួយនឹងបរិក្ខារដ៏ប្រណិតរបស់ អ៊ែមមឺរឹត ជាមួយនឹងកៅអីកាន់តែធំទូលាយ។ គួររំលឹកឡើងវិញ អ្នកដំណើរក៏អាចសម្រាកហើយជ្រើសរើស ប៉ុស្តិ៍ទូរទស្សន៍ចុងក្រោយបំផុតរហូតដល់ទៅ 4000 ប៉ុស្តិ៍ និងប្រភេទវីឌីអូតាមតម្រូវការជាច្រើនភាសាជាមួយនឹងប្រព័ន្ធកំសាន្ដ Ice ។ អ្នកដំណើរនៅគ្រប់ថ្នាក់ទាំងអស់អាចចែករំលែកបទពិសោធន៏នៃការធ្វើដំណើររបស់ពួកគេនៅលើបណ្តាញសង្គមនិងបន្តភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នាក្នុងអំឡុងពេលហោះហើរ ជាមួយ Wi-Fi 20MB ដែលបានភ្ជាប់រួចជាស្រេច។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដំណើរកម្ពុជាក៏នឹងបានទទួលយកនូវបទពិសោធន៍ អាហារឆ្ងាញ់តាមតំបន់ ក៏ដូចជាស្រាល្អ ៗ ដែលត្រូវបានជ្រើសរើសយ៉ាងពិសេស ។

អ្នកដំណើរដែលមានក្មេងតូចនឹងទទួលបាននូវបទពិសោធន៍គ្រួសារ ដែលផ្ដល់ជូននូវរបស់ក្មេងលេងជាច្រើនប្រភេទ (Fly with me Animals Soft Toys) សម្រាប់ទារកនិងកុមារតូចៗ ហើយនិង កញ្ចប់សកម្មភាពផ្សេងទៀត (Fly with Me Lonely Planet) សម្រាប់កុមារដែលមានអាយុពី 6 ទៅ 12 ឆ្នាំ។ អ្នកដំណើរក្មេងៗនឹងទទួលបានភាពរីករាយគ្មានដែនកំណត់នៅពេលហោះហើរ ដែលរួមមានទាំង គំនូរជីវចល ភាពយន្តចលនា និង ភាពយន្ត Disney ថែមទៀត៕

Loading...