ដំណឹង​ល្អ! ​កម្ពុជា​ព្យាបាល​ជា​សះស្បើយ​អ្នក​ឆ្លង Covid-19 ​ដល់​ទៅ​៣២​នាក់

133

​នៅ​ថ្ងៃ​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ព្យាបាល​អ្នក​ឆ្លង Covid-19 ​រហូត​ដល់​៣២​នាក់​ឯ​ណោះ ​ខណៈ​ដែល​នៅ​ថ្ងៃ​នេះ​ក៏​មាន​អ្នក​ឆ្លង​ថ្មី​១​ករណី​ផង​ដែរ។

​អ្នក​ជា​សះស្បើយ​ដែល​ព្យាបាល​ជា​នោះ​មាន​ទាហាន​មួក​ខៀវ​២​នាក់ ​អ្នក​មក​ពី​រុស្ស៊ី ​និង​អារ៉ាប៊ីសាអ៊ូឌីត​ផង​ដែរ។ សរុប​ចំនួន​ជា​សះស្បើយ​នៅ​ថ្ងៃ​នេះ​មាន​៣២​នាក់ ដែល​ធ្វើ​ឱ្យ​អ្នក​ជា​សរុប​នៅ​កម្ពុជា​មាន​ដល់​១៩៦​នាក់​ទៅ​ហើយ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​២៤០​នាក់។ ដោយ​ពេល​នេះ ​មាន​ឆ្លង​មេរោគ​ដែល​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​សល់​៤៤​នាក់​ទៀត។

​សម្រាប់​អ្នក​ឆ្លង​ថ្មី​ម្នាក់​នៅ​ថ្ងៃ​ គឺ​ជា​បុរស​ទើប​មក​ពី​អាមេរិក ​ឆ្លង​កាត់​កូរ៉េ​ខាង​ត្បូង។ ​ក្រោយ​ពី​រក​ឃើញ​ថា​ផ្ទុក​មេរោគ ពេល​នេះ​កំពុង​ដាក់​ឱ្យ​នៅ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ហើយ៕

Loading...