ស្លាប់​ទៀត​ហើយ ​វៀតណាម ប្រកាស​អ្នក​ស្លាប់​ទី​៣ ដោយ​ Covid-19 ​

94

​នៅ​ថ្ងៃ​នេះ ​វៀតណាម បាន​ប្រកាស​ពី​អ្នក​ស្លាប់​ដោយសារ​តែ Covid-19 ​ទី​៣​ហើយ ​ក្រោយ​ពី​មាន​ការ​ឆ្លង​ក្នុង​សហគមន៍​មិន​ដល់​១​សប្ដាហ៍​ផង​នេះ។

​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ vietnaminsider ​បាន​បញ្ជាក់​ថា​អ្នក​ជំងឺ​ដែល​ស្លាប់​នោះ ​គឺ​ជា​អ្នក​នៅ​ដាណាង។ ​អ្នក​ស្រី​មាន​អាការៈ​មិន​ស្រួល​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ ​ហើយ​ទៅ​ធ្វើ​តេស្ដ​នៅ​មន្ទីរពេទ្យ​ក៏​ស្រាប់​តែ​រក​ឃើញ​ថា​វិជ្ជមាន Covid-19 ​។ ​នាង​បាន​ស្លាប់​នៅ​ថ្ងៃ​នេះ ​ដោយសារ​តែ​នាង​មាន​ជំងឺ​មហារីក​ឈាម​ស្រាប់​ទៅ​ហើយ។ ​

ដោយ​២​នាក់​មុន​ដែល​បាន​ស្លាប់​កាល​ពី​ម្សិលមិញ​នោះ​ ជា​បុរស​វ័យ​៧០​ឆ្នាំ ​ដោយសារ​គាំង​បេះដូង ​និង​ម្នាក់​ទៀត​វ័យ​៦១​ឆ្នាំ​ដោយសារ​ខ្សោយ​តម្រង​នោម៕

Loading...