ក្ដៅ​ៗ ​លោក ​ដូណាល់ ត្រាំ ​បិទ TikTok ​លែង​ឱ្យ​ដំណើរ​ការ​នៅ​អាមេរិក​

142

​លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក ​បាន​ប្រកាស​បិទ​កម្មវិធី​កម្សាន្ត TikTok ​របស់​ចិន​ក្នុង​ប្រទេស​ខ្លួន​ហើយ ​ក្រោយ​ពី​ស្ថានភាព​បញ្ហា​ជាមួយ​ចិន​កាន់​តែ​ធ្ងន់​ឡើង។

​លោក ត្រាំ ​បាន​បញ្ជាក់​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​រដ្ឋ​បាល​របស់​លោក​សម្រេច​បិទ TikTok ​ថា​៖ ​ដោយសារតែបច្ចុប្បន្ន TikTok គឺ​ជាក្ដី​ព្រួយបារម្ភ យើង​កំពុង​រៀប​ចំបិទ​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ មិន​ឱ្យធ្វើ ​ប្រតិបត្តិការ​នៅ​​ក្នុង​សហរដ្ឋអាមេរិក​តទៅទៀត។ ​ខណៈ​ដែល​លោក ​យល់​ថា​កម្មវិធី​កម្សាន្ត​មួយ​នេះ ​បាន​លួច​ទិន្នន័យ​អ្នក​ប្រើប្រាស់​ច្រើន​មែនទែន។

រំលឹក​ថា​បច្ចុប្បន្ន​នេះ​ប្រទេស​​ជា​ច្រើន​ចាប់​ផ្ដើម​បិទ​កម្មវិធី​កម្សាន្ត​របស់​ចិន​មួយ​នេះ​ហើយ។ ខណៈ​ដែល​នៅ​ប្រទេស​ឥណ្ឌា​វិញ ​មិន​មែន​បិទ​តែ​មួយ​ទេ ​គឺ​បិទ​កម្មវិធី​ដែល​ចិន​បង្កើត​ឡើង​ដល់​ទៅ​៥០​ឯ​ណោះ ក្រោយ​ពី​បញ្ហា​ព្រំដែន​ឡើង​កម្ដៅ​មក៕

Loading...