ប្រយ័ត្ន​ទាំង​អស់​គ្នា ​តែ​១​ខែ​ទេ ​អ្នក​កើត​ជំងឺ​គ្រុន​ឈីក​មាន​ដល់​ជាង​១​ពាន់​នាក់​ហើយ ​

153

​​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​ជំងឺ​គ្រុន​ឈីកគន់ហ្គន់យ៉ា​បាន​កើត​ឡើង​តាំង​ពី​ដើម​ខែ​កក្កដា ឆ្នាំ ២០២០ ដែល​គិត​ត្រឹម​ថ្ងៃ ៣១ ខែ​កក្កដា ឆ្នាំ ២០២០ នេះ​មាន​ចំនួន​សរុប ១០២០ ករណី។

​ដោយ​ក្នុង​ចំណោម​នោះ ​មាន​ស្រ្តី​ចំនួន ៥៦២ នាក់​ស្មើ​នឹង ៥៥% ហើយ​ចំនួន​ករណី​ជាង ៨០ % គឺ​កើត​មាន​ក្នុង​ខេត្ត​មួយ​ចំនួន ៤ ដូចជា​ខេត្ត​សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និង​កំពង់​ចាម​។

ចំណែក​ខេត្ត​ដែល​មាន​ករណី​គ្រុនឈីក​ផ្សេង​ទៀត​មាន​ដូចជា ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិសាត់ ស្ទឹងត្រែង និង​ប៉ៃលិន ដែល​មក​ដល់​ពេល​នេះ​មាន ១២ ខេត្ត​ហើយ​មាន​កើត​ជំងឺ​គ្រុន​ឈីក​នេះ។

ក្នុងនោះ​ក្រសួង​ក៏បាន​ចេញ​វិធាន​ការ​ការពារការឆ្លងជំងឺគ្រុនឈីកនេះ​ ដោយ​តម្រូវ​ឲ្យ​កម្ចាត់​ជម្រក​មូសខ្លា តាម​វត្ថុដក់​ទឹក​បាន អាណាព្យាបាល និង​អាជ្ញាធរ​គ្រប់រូបចូលរួម ​បើ​មាន​អាការៈក្ដៅខ្លួន ឡើង​ស្នាម​អុជ​ក្រហម​ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ហើយសេវាសុខាភិបាលត្រូវផ្ដល់សេវា កន្លែង​សម្រាក​ព្យាបាល​ត្រឹមត្រូវ។

Loading...