ក្រសួង​សុខាភិបាល ​ណែនាំ​ដល់​ពលរដ្ឋ​ទាំងអស់​ឱ្យផ្អាក​ ឬ​ពន្យារ​ការ​ធ្វើ​ដំណើរ​ទៅ​វៀតណាម

221

​ក្រសួង​សុខាភិបាល​កម្ពុជា ​បាន​ចេញ​សេចក្ដី​ប្រកាស​ណែនាំ​ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យផ្អាក ឬ​ពន្យារ​ការធ្វើដំណើរទៅប្រទេសវៀតណាម។ ជាពិសេស​ទៅតំបន់ដែលមាន​ការ​រាតត្បាត​នូវ​ជំងឺកូវីដ-១៩នេះ ​បើមិនចាំបាច់ និងសូម​អនុវត្តតាមសេចក្ដីណែនាំ​របស់រាជរដ្ឋាភិបាល និង​វិធានការ​ណែនាំ​របស់ក្រសួង​សុខាភិបាល​នានាដែលបាន​ដាក់ចេញដើម្បី ​បង្ការការឆ្លងជំងឺកូវីដ-១៩នេះ។

បន្ទាប់ពីស្ងប់​ស្ងាត់អស់រយៈ​ប្រមាណជា៣ខែ ប្រទេសវៀតណាមបានផ្ទុះការឆ្លងជំងឺកូវីដ១៩ជាថ្មី នា​ពេល​ថ្មីៗនេះ ​ដោយផ្តើមចេញពីទីក្រុងដាណាង ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីរបស់ខ្លួន។ អាជ្ញាធរ​វៀតណាម ​បាននិងកំពុងដាក់ចេញវិធានការបន្ទាន់ជាច្រើន ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺ​នេះ។

របាយការណ៍បាន​បង្ហាញថា ​មកដល់ពេលនេះ​ប្រទេសវៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប៥៤៥នាក់ ​ក្នុងនោះមានអ្នកឆ្លងថ្មីប្រមាណ ៣៦នាក់។ ប្រទេសវៀតណាម ក៏ត្រូវបាន​រាយការណ៍​មានករណីអ្នកស្លាប់ម្នាក់ជាលើកដំបូងដោយសារជំងឺកូវីដ១៩ ផង​ដែរ។ ​កត្តា​នេះ​ហើយ ទើប​បាន​ជា​ក្រសួង​សុខាភិបាល ​ស្នើ​ឱ្យ​កុំ​ទៅ​វៀតណាម​នៅ​ពេល​នេះ​អី ​ដើម្បី​ការពារ​ខ្លួន៕

 

Loading...