ក្ដៅ​ៗ ​វៀតណាម ​មាន​ករណី​អ្នក​ស្លាប់​ដោយសារ Covid-19 ​ហើយ​

705

នៅ​ថ្ងៃ​នេះ​អាជ្ញាធរ​សុខាភិបាល​វៀតណាម ​បាន​ប្រកាស​ពី​ករណី​ស្លាប់​ដំបូង ដោយ​មេរោគ Covid-19 ​ក្នុង​ប្រទេស​របស់​ខ្លួន​ហើយ ​លើ​បុរស​វ័យ​ចំណាស់​ម្នាក់​ រស់​នៅ​ទីក្រុង​ដាណាង។

​បុរសខាងលើ​នេះមានវ័យ ៧០ឆ្នាំ បានបាត់បង់ជីវិតកាលពីព្រឹកថ្ងៃសុក្រនេះ។ នៅក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​សុក្រ ទី៣១ ខែកក្កដានេះ អាជ្ញាធរសុខាភិបាលវៀតណាម បាន​បញ្ជាក់​ពី​ការ​រកឃើញ​ករណី​ឆ្លង​ COVID-19​ ថ្មីៗចំនួន ​៤៥នាក់ទៀត ដែលភាគច្រើនកើតឡើងនៅទីក្រុងដាណាង (Da Nang) ​ភាគ​កណ្តាល​នៃប្រទេស ហើយនេះជាករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ គិត​ចាប់តាំង​ពីការផ្ទុះ​ឡើង​ដំបូង កាលពីចុងខែមករាកន្លងមក។

មន្ត្រីសុខាភិបាល​បាន​ឲ្យដឹងថា​ គិត​ចាប់តាំងពីការផ្ទុះឡើងវិញ ​កាលពីថ្ងៃសៅរ៍​សប្តាហ៍មុន​ ករណី​ឆ្លងថ្មី​បាន​កើនឡើងដល់ ​៩៣ករណី​ ហើយបច្ចុប្បន្ននេះ​ ប្រទេសវៀតណាមមានករណីឆ្លង COVID-19​ សរុបចំនួន​ ៥០៩ករណី​ ក្នុងនោះស្លាប់ម្នាក់ ​និងជាសះស្បើយ​ ៣៧៣នាក់។

Loading...